logo logo
banner1
សម្ព័ន្ធមិត្តរបស់លោក Netanyahu ជាប់ឆ្នោតជាប្រធានសភាបណ្តោះអាសន្នរបស់អ៊ីស្រាអែល
 

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu (ស្តាំ) អបអរសាទរដល់លោក Yariv Levin)

​កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក Yariv Levin ដែលជាសហការីជិតស្និទ្ធរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃ​រដ្ឋអ៊ីស្រាអែល ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសភាបណ្តោះអាសន្ន។

សភាអ៊ីស្រាអែល (Knesset) បានបោះឆ្នោតគាំទ្រលោក Levin សមាជិកសភាជាមួយគណបក្ស right-wing Likud របស់ Netanyahu ដើម្បីជំនួស​តំណែងលោក Mickey Levy សមាជិកសភាជាមួយនឹងការចាកចេញពីគណបក្ស Yesh Atid របស់អតីតនាយករដ្ឋមន្ត្រី Yair Lapid។ លោក Levin ត្រូវបាន ជ្រើសរើសជាប្រធានសភាបណ្តោះអាសន្ន បន្ទាប់ពីលោក Netanyahu ដែលកំពុងតស៊ូដើម្បីបំពេញតាម ការទាមទាររបស់ដៃគូសម្ព័ន្ធ​នាពេល​​អនាគតរបស់លោក នៅក្នុងកិច្ចពិភាក្សាស្តីពីការបង្កើតរដ្ឋាភិបាលនោះ ដោយមិនទាន់សម្រេចចិត្តថាតើលោកនឹងតែងតាំងអ្នកណា​ឱ្យកាន់​តំណែងជាន់ខ្ពស់នោះទេ។ អ្នកនាំពាក្យ របស់គណបក្ស Likud បានប្រាប់សារព័ត៌មានស៊ីនហួរថា លោក Levin នឹងធ្វើជាប្រធានសភាយ៉ាងហោច ណាស់រហូតដល់ការបង្កើតរដ្ឋាភិបាលថ្មី។ នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ប្រធានសភា Knesset គ្រប់គ្រង​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​លើ​ច្បាប់​ថ្មី។

ចំណាត់ការនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីស្រាអែលថា ជាជំហានដំបូងដ៏សំខាន់មួយនៅចំពោះមុខការបោះឆ្នោត​ដែលបានគ្រោងទុករបស់រដ្ឋាភិបាល ដែលនឹងចូលមកដើម្បីធ្វើវិសោធនកម្មច្បាប់មួយចំនួន។ វិសោធនកម្មសំខាន់មានគោលបំណងធ្វើឱ្យលោក Aryeh Deri មេដឹកនាំគណបក្ស the ultra-Orthodox និងសម្ព័ន្ធមិត្តរបស់លោក Netanyahu ដែលត្រូវបានផ្តន្ទាទោសពីបទក្លែងបន្លំពន្ធ អាចកាន់តំណែងរដ្ឋមន្ត្រីចំនួនពីរ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221213/0ceecb009664447898ca05ecdb986221/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`