logo logo
banner1
អតីតអនុប្រធានសភាសហភាពអឺរ៉ុប ១ រូប បង្ហាញខ្លួន​ក្នុងតុលាការ ពីបទទទួលសំណូកពីរដ្ឋកាតា
 

លោកស្រី Eva Kaili អនុប្រធានសភាសហភាពអឺរ៉ុប

រាជធានីព្រុចសែល៖ យោងតាមការិយាល័យព្រះរាជអាជ្ញា បានឱ្យដឹងថា  ជនសង្ស័យដ៏សំខាន់ ១ រូប ដែល ត្រូវបានសភាសហភាពអឺរ៉ុបស៊ើប​អង្កេត​រកឃើញថា បានប្រព្រឹត្តអំពើពុករលួយនោះ ត្រូវបានគេរំពឹងថា នឹង បង្ហាញខ្លួនក្នុងតុលាការនៃព្រះរាជាណាចក្របែលហ្សិកនៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះ។ លោកស្រី Eva Kaili អនុប្រធានសភាសហភាពអឺរ៉ុប ដែលជាជនសង្ស័យរូបនេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ គឺ នៅតែជាបុគ្គល១រូបក្នុងចំណោមអនុប្រធានសភាសហភាពអឺរ៉ុបជាច្រើនរូប ក្នុងចំណោមសមាជិកសភា សហភាពអឺរ៉ុបចំនួន ៧០៥ រូប ប៉ុន្តែ ត្រូវបាន​​គេដកចេញពីតួនាទី ខណៈដែលលោកស្រី Kaili បាន កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសបែលហ្សិក។ លោកស្រី Kaili មិនបាននិយាយ​ជាសាធារណៈឡើយ ចាប់តាំងពីលោកស្រីត្រូវបានគេចាប់ខ្លួនមក ប៉ុន្តែ តាមសេចក្តីរាយការណ៍ មេធាវីរបស់លោកស្រីបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ក្រិកថា លោកស្រីនៅតែអះអាងថា មិនបានប្រព្រឹត្តនូវទោសកំហុសឡើយ៕

https://www.washingtonpost.com/world/2022/12/14/eva-kaili-court-eu-parliament-qatar/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`