logo logo
banner1
សភាជាន់ទាបរុស្ស៊ីអនុម័តសេក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ការការ ពារភាសារុស្ស៊ី មិនឱ្យប្រើប្រាស់ពាក្យបស្ចិមប្រទេសហួសហេតុ
 

សភាជាន់ទាបរុស្ស៊ីអនុម័តសេក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ការការពារភាសារុស្ស៊ី មិនឱ្យប្រើប្រាស់ពាក្យបស្ចិមប្រទេសហួសហេតុ

​សភាជាន់ទាបនៃសហព័ន្ធរុស្ស៊ីបានពិនិត្យ និងអនុម័តលើកទី១ លើវិសោធនកម្មច្បាប់សហព័ន្ធមួយចំនួនស្តីពី ភាសារុស្ស៊ី ​ដើម្បីការពារភាសាជាតិ មិនឱ្យប្រើប្រាស់ពាក្យបរទេសជ្រុលហួស។

យោងតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលរុស្ស៊ី នឹងកំណត់អំពីនីតិវិធីសម្រាប់បង្កើត និងអនុម័ត បញ្ជីឈ្មោះវចនានុក្រមទូទៅ និងឯកសារ​យោង​នានាជាភាសារុស្ស៊ី។ វចនានុក្រម ​និងគោលការណ៍ណែនាំទាំងនេះ នឹងកំណត់អំពីបទដ្ឋាននៃការប្រើប្រាស់ភាសារុស្ស៊ីនៅក្នុង​សកម្មភាពប្រចាំ​ថ្ងៃ​របស់ស្ថាប័នរដ្ឋនានា រួមមាន តុលាការ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខ្សែភាពយន្ត ការផ្សព្វផ្សាយពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។

យោងតាមសេចក្តីថ្លែងហេតុ សេចក្តីព្រាងច្បាប់នេះ ចែងអំពីការហាមឃាត់មិនឱ្យប្រើប្រាស់ពាក្យបរទេសនានា លើកលែងតែពាក្យបរទេស​ទាំងនោះ មិនត្រូវបានគេប្រើប្រាស់ជាទូទៅជំនួសភាសា​រុស្ស៊ី។ បទដ្ឋាននៃការប្រើប្រាស់ភាសារុស្ស៊ីដែលនឹងគ្រោងដាក់ចេញនេះ មានគោលបំណង​ការពារ​ភាសាជាតិមិនឱ្យប្រើប្រាស់ពាក្យបរទេសជ្រុសហួសហេតុ។ សេចក្តីព្រាងច្បាប់នេះ ក៏បានដាក់ចេញផងដែរនូវការត្រួតពិនិត្យមើលលើ​សេចក្តីព្រាងច្បាប់ទូទៅដែលពាក់ព័ន្ធនឹងភាសាវិទ្យាស្របច្បាប់ដោយ ប្រតិបត្តិតាមបទដ្ឋាន និងវិធាននានាស្តីពី ភាសារុស្ស៊ី៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://news.yahoo.com/russian-duma-embarks-cleansing-russian-164153806.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`