គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៨ របស់ខ្លួន
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសាធា រណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំលើកទី១៨ របស់ខ្លួន ក្នុងរដ្ឋធានីហាណូយ។ នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំនោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងពិនិត្យពិភាក្សា និងផ្តល់មតិយោបល់លើការធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយ និងការអនុវត្ត មាត្រាមួយចំនួននៃបទប្បញ្ញត្តិស្តីពី បទបញ្ជាផ្ទៃក្នុង និងនីតិវិធី, ការពិនិត្យពិភាក្សា និងការសម្រេចលើ ការអនុវត្តវិធានការដោះស្រាយបញ្ហាក្នុងតុលាការប្រជាជន, ការពិនិត្យពិភាក្សា និងការសម្រេចលើការប្រមូល មតិយោបល់ស្តីពី សេចក្តីព្រាងច្បាប់ភូមិបាលដែលនឹងត្រូវពិនិត្យឡើងវិញ និងការពិនិត្យពិភាក្សា និងអនុម័ត ផែនការប្រតិបត្តិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឆ្នាំ២០២៣៕
https://en.vietnamplus.vn/na-standing-committee-convenes-18th-session/245441.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម