logo logo
banner1
រដ្ឋសភាឡាវ គ្រោងកាត់បន្ថយអតិផរណាជាមធ្យម​ ប្រចាំឆ្នាំក្នុងប្រទេសមកនៅត្រឹម ៩%
 

រដ្ឋសភាឡាវគ្រោងកាត់បន្ថយអតិផរណាជាមធ្យមប្រចាំឆ្នាំក្នុងប្រទេសឱ្យមកនៅត្រឹម ៩%

​រដ្ឋធានីវៀងចន្ទ៖ សមាជិករដ្ឋសភានៃសាធារណប្រជាធិបតេយ្យប្រជាមានិតឡាវ បានអនុម័ត​សេចក្តីព្រាងច្បាប់មួយស្តីពី  ផែនការរូបិយវត្ថុ​ប្រចាំ​ឆ្នាំ២០២៣ ដែលបានប្តេជ្ញាយ៉ាងមុតមាំថា នឹងទម្លាក់ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំឱ្យមកនៅត្រឹម ៩% ឬក្រោមជាង ៩% ថយចុះពីអត្រា​កំណើន​ថ្លៃបច្ចុប្បន្ននៅចន្លោះពី ១០% ទៅ៩៩%។ អតិផរណាជាមធ្យម ដែលត្រូវបានគេកត់ត្រាមានចំនួន ១៩.៦៩% ក្នុងរយៈពេល ១០ ខែកន្លង​មកនេះ។ គ្រាន់តែក្នុងខែតុលា​ ឆ្នាំ២០២២ មួយប៉ុណ្ណោះ                  ថ្លៃអតិផរណាបានកើនឡើងចំនួន ៣៦.៧៥% កើនពីចំនួន ៣៤.០៥% នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ និង៣០.១% នៅក្នុងខែសីហា ឆ្នាំ២០២២។

​យោងតាមធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ការកើនឡើងអតិផរណា, ​ការធ្លាក់ថ្លៃយ៉ាងគំហុកនៃប្រាក់គីបរបស់ឡាវ (Kip), បរិយា​កាសសេដ្ឋកិច្ចសកលដែលមិនប្រាកដប្រជា និងការយឺតយ៉ាវនៃកំណែទម្រង់ក្នុងប្រទេស បានធ្វើឱ្យប្រទេសឡាវប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើង។

​ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ ផែនការសេចក្តីព្រាងច្បាប់ខាងលើត្រូវបានអនុម័តដោយសម័យប្រជុំពេញអង្គលើកទី៤ នៃរដ្ឋសភានីតិកាលទី៩ ដែលកំពុងដំណើរការ ​បានដាក់ចេញនូវគោលដៅ​សំខាន់ៗជាច្រើន ក្នុងនោះក៏បានបញ្ចូលនូវកំណើនផ្គត់ផ្គង់ថវិកាមិនឱ្យលើសពី ២៦% បើប្រៀប​ធៀប នឹងឆ្នាំ ២០២២ និងការត្រៀមបម្រុងសម្រាប់ការផ្គត់ផ្គង់នៅបរទេសឱ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការទិញចូលគ្រៀងបរិក្ខាចាំបាច់ផ្សេងៗ យ៉ាងហោចណាស់រយៈពេល ៣ ខែ។ ផែនការនៃសេចក្តីព្រាងច្បាប់នេះ ក៏គ្រោងកំណត់គោលដៅសម្រាប់ប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជផងដែរ ដើម្បីបង្កើនឱ្យបានយ៉ាងហោចណាស់ ៨៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។

​សេចក្តីព្រាងច្បាប់ដែលបានបញ្ជូនកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នោះ លោក Bounleua Sinxayvoravong ទេសាភិបាលធនាគារជាតិឡាវ បាននិយាយថា អាជ្ញាធរនានា នឹងធ្វើការងារនេះជាមួយធនាគារពាណិជ្ជ ដើម្បីធានាលើការផ្តល់ប្រាក់កម្ចីទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីជំរុញ​ផលិតកម្ម ទំនិញនានាសម្រាប់ការនាំចេញ និងការកាត់បន្ថយការនាំចូល៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.thestar.com.my/aseanplus/aseanplus-news/2022/12/12/laos-national-assembly-aims-to-reduce-country039s-annual-average-inflation-to-nine-per-cent



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`