logo logo
banner1
លោកស្រីMARIETTA GIANNAKOU អនុប្រធានសន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ បានទទួលមរណភាព
 

លោកស្រីMarietta Giannakou អនុប្រធានសន្និបាតសភាអង្គការណាតូ បានទទួលមរណភាពកាល ពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោកGerald E. Connolly ប្រធានសន្និបាតសភាអង្គការណាតូ បានថ្លែងថា៖”ខ្ញុំមានសេចក្តីសោក សង្រេងយ៉ាងខ្លាំង ចំពោះការបាត់បង់លោកស្រីMarietta។ លោកស្រីMarietta បានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃជាច្រើនដល់ស្ថាប័ន។ ក្នុងនាមជាប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់អាត្លង់ទិក លោកស្រីMarietta គឺជាអ្នកធ្វើការងារប្រកបដោយការតាំងចិត្តខ្ពស់។ លោកស្រីMarietta ជាបុគ្គលម្នាក់ដែលទទួលបានការ គោរពយ៉ាងខ្ពង់ខ្ពស់ក្នុងនយោបាយ និងសង្គមរបស់ប្រទេសក្រិក ហើយវាគឺជាភ័ព្វសំណាងមួយរបស់យើងដែលបានលោកស្រីMarietta មករួមការងារក្នុងសន្និបាតសភាអង្គការណាតូ ក្នុងឆ្នាំ២០១៩។ ចាប់តាំងពីថ្ងៃចូលបម្រើការងារក្នុងស្ថាប័នយើងមក មិនយូរប៉ុន្មានលោកស្រីMarietta បានក្លាយជាមនុស្សដែលសំឡេងនាំមុខមួយក្នុងស្ថាប័ន និងបន្ទាប់មកទៀតបានការក្លាយជាអនុប្រធានមួយរូបរបស់ស្ថាប័នយើង។ យើងទាំងអស់គ្នានឹងចងចាំលោកស្រីMarietta ជាអនេក។ យើងសូមចូលរួមសោកស្តាយ ជាមួយកូនស្រី សាច់ញាតិ និងមនុស្សជាទីស្រលាញ់ទាំងអស់ របស់លោកស្រីMarietta។”

លោកស្រីMarietta បានចូលបម្រើការងារក្នុងសន្និបាតសភាអង្គការណាតូ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងតួនាទីជាប្រធានគណៈប្រតិភូ​ប្រទេសក្រិក ជាសមាជិកគណៈកម្មាធិការនយោបាយ និងជាសមាជិកក្រុមការងារពិសេសទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងមេឌីទែរ៉ាណេ។ លោកស្រីMarietta ត្រូវបានជ្រើសតាំងជាអនុប្រធានសន្និបាតសភាអង្គការណាតូ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នៅសម័យប្រជុំប្រចាំឆ្នាំលើក​ទី៦៦របស់សន្និបាតនេះ ដែលជាប្រជុំតាមប្រព័ន្ធនិម្មិតរៀបចំ ដោយសភានៃសាធារណរដ្ឋក្រិក។

លោកស្រីMarietta គឺជាអតីតវេជ្ជបណ្ឌិត ដែលក្រោយមកបានចូលរួមយ៉ាងសកម្មក្នុងវិស័យនយោ បាយ និងជាសមាជិកស្ថាបនិករបស់អង្គការយុវជនរបស់គណបក្សប្រជាធិបតេយ្យថ្មី(The New Democ racy Party)។ លោកស្រីMarietta គឺជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់គណបក្សប្រជាធិបតេយ្យថ្មី។ នៅក្នុងគណបក្ស លោកស្រីMarietta បានឡើងឋានៈយ៉ាងលឿន ចាប់ពីមន្រ្តីបក្សធម្មតារហូតក្លាយជា សមាជិកគណៈកម្មាធិការប្រតិបតិ្ត និងលេខាបក្សផ្នែកទំនាក់ទំនងអន្តរជាតិ។

http://ព័ត៌មានអង្គការសភាអន្តរជាតិ ០១-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/nato-pa-mourns-loss-vice-president-marietta-giannakou



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`