logo logo
banner1
មេធាវី៖ សមាជិកាសភាអឺរ៉ុប ១ រូប បដិសេធថា​ខ្លួនមិនបានទទួលសំណូកពីរដ្ឋកាតាឡើយ
 

សមាជិកាសភាអឺរ៉ុប ១ រូប បដិសេធថា មិនបានទួលសំណូកពីរដ្ឋកាតា

នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ មេធាវី ១ រូប ក្នុងចំណោមមេធាវីជាច្រើនរូបរបស់លោកស្រី Eva Kaili អនុប្រធានសភាសហភាព​អឺរ៉ុប បានថ្លែងនៅក្នុងសាធារណរដ្ឋក្រិកថា លោកស្រី Kaili ដែលជាជន សង្ស័យ ១ រូប នៅក្នុងការស៊ើបអង្កេតរបស់សភាលើការលាងលុយ និង​ប្រព្រឹត្តិអំពើពុករលួយបានបដិសេធថា ខ្លួនមិនបានទទួលសំណូកពីរដ្ឋកាតាឡើយ។ លោកស្រី Kaili គឺជាបុគ្គល ១ រូប ក្នុងចំណោមអនុប្រធាន សភា​សហភាពអឺរ៉ុប ១៤ រូប និងជាបុគ្គល ១ រូប ក្នុងចំណោម ៤ រូប ត្រូវបានគេចាប់ខ្លួន និងត្រូវបានគេ ចោទប្រកាន់នៅក្នុងព្រះរាជាណាចក្រ​បែលហ្សិក​កាលពីចុងសប្តាហ៍នេះ ពីបទទទួលប្រាក់ និងកាដូជាច្រើន ពីរដ្ឋកាតា ដើម្បីមានឥទ្ធិពលលើការសម្រេចចិត្ត៕

https://www.devdiscourse.com/article/politics/2283993-mumbai-ncp-president-sharad-pawar-receives-death-threat



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`