logo logo
banner1
ម៉ាកាវជ្រើសរើសតំណាងចំនួន ១២រូប ទៅកាន់សភាប្រជាជនចិន
 

សម័យប្រជុំពេញអង្គលើកទី២ របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ

​កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ បេក្ខជនសរុបចំនួន ១២រូប ត្រូវបានបោះឆ្នោតជ្រើសរើសជា អ្នកតំណាងនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) ទៅកាន់សភាប្រជាជនចិននីតិកាលទី១៤ (NPC) ដែលជាស្ថាប័បនីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិន ។

យោងតាម​ការ​លើក​ឡើង​របស់គណៈកម្មាធិកាប្រត្តិបត្តិអចិន្ត្រៃយ៍ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង សមាជិកសភាប្រជាជនចិននីតិកាលទី១៤ ចេញ​ពី​​​​តំបន់រដ្ឋបាលពិសេសម៉ាកាវ បេក្ខជនចំនួន២រូបផ្សេងទៀតនឹងបំពេញកន្លែងទំនេរ ប្រសិនបើសមាជិកសភាជាប់ឆ្នោតណាម្នាក់ចាកចេញ​ពីមុខ​តំណែង។ លោក Ho Iat Seng នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងជាប្រធានគណៈកម្មាធិកាប្រត្តិបត្តិអចិ ន្ត្រៃយ៍ បានចូលរួមធ្វើជា​អធិបតីក្នុងសម័យប្រជុំពេញអង្គលើកទី២ នៃកិច្ចប្រជុំបោះឆ្នោត ដែលមានការចូលរួមពីសមាជិកចំនួន ៤៨៦រូប នៃស្ថាប័នរៀបចំការបោះឆ្នោត។ លោក Yang Zhenwu អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលបានចូលរួមក្នុងកិច្ចប្រជុំបានអបអរសាទរដល់​សមាជិក សភាដែលត្រូវបានជ្រើសរើស និងបានសាទរការបោះឆ្នោតថាជាដំណើរការបើកចំហ ត្រឹមត្រូវ និងយុត្តិធម៌។ លោក Yang បានសម្តែងនូវ​ទំនុកចិត្តថា សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីនឹងបន្តនូវប្រពៃណីស្នេហាជាតិ ប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់​មូលដ្ឋាន​នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអនុវត្តន៍យ៉ាងពេញលេញនូវគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ដើម្បីការពារអធិបតេយ្យភាព​ជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ព្រមទាំងរួមចំណែកដល់វិបុលភាព និងស្ថិរភាពយូរអង្វែង របស់ម៉ាកាវ។

យោងតាមវិធីសាស្រ្ត សម្រាប់ការជ្រើសរើសសមាជិកសភាចេញពីតំបន់រដ្ឋបាលពិសេសម៉ាកាវ លទ្ធ ផលបោះឆ្នោតនឹងត្រូវដាក់ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍សភាប្រជាជនចិន ដើម្បីពិនិត្យគុណវុឌ្ឍិ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221212/30f9ab6927154bbabb7a3ef18a90675e/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`