logo logo
banner1
នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាការងារជាមួយសមាជិកសភាហូ ឡង់
 

លោក Pham Minh Chinh(កណ្តាល) ចាប់ដៃជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាងនៃប្រទេសហូឡង់

កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាម បានជួបសន្ទនាការងារ​ការងារជាមួយលោក Jan Anthony Bruijn ប្រធានព្រឹទ្ធសភា និងលោក ស្រី Vera Bergkamp ប្រធានសភាតំណាងនៃព្រះរាជាណាចក្រ​ប្រទេស​ហូឡង់ ដែលជាផ្នែកមួយនៃដំណើរទស្សន កិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី Chinh បានសង្កត់ធ្ងន់លើការ​អភិវឌ្ឍ​ប្រកបដោយ ផ្លែផ្កានៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងសន្តិសុខ-ការពារជាតិ ដោយបានអះអាង ថា វៀតណាម​ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសហូឡង់លើគ្រប់វិស័យ។ លោកបាន​វាយតម្លៃ​ខ្ពស់​ចំពោះការគាំទ្ររបស់សភាហូឡង់ក្នុងការជំរុញកិច្ច សហប្រតិបត្តិការពហុភាគីជាមួយវៀតណាម។ ឆ្លៀតក្នុឱកាសនោះ ថ្នាក់ដឹកនាំ​សមាជិកសភាហូឡង់បានសម្តែងការ ចាប់អារម្មណ៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងស្វាហាប់របស់វៀតណាម និងការបង្កើនកិច្ច​សហប្រតិបត្តិការ​ពហុភាគី រវាងប្រទេសទាំងពីរនាពេលកន្លងមក ដោយបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសភាហូឡង់ និងរដ្ឋសភា​វៀតណាម​….៕

https://en.vietnamplus.vn/prime-minister-meets-dutch-parliamentarians/245415.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`