logo logo
banner1
ចំណេះដឹងសភា៖ អ្វីទៅជាបទបញ្ជាផ្ទៃក្នុងសភា
 

បទបញ្ជាផ្ទៃក្នុងសភា ដែលប្រទេសខ្លះហៅថា Rules of Procedure, ខ្លះហៅថា​Standing Orders, ខ្លះទៀតហៅថា Internal Regulations គឺ​ឯកសារយោងជាមូលដ្ឋានសម្រាប់ការអនុវត្តការងារសភា ដែលមិនតែពិពណ៌នាអំពីលក្ខណៈនៃការអនុវត្តមុខងារស្នូលរបស់សភាប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានចែងផងដែរអំពីសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកសភា។ ដូច្នេះហើយ បទបញ្ជាផ្ទៃក្នុងត្រូវចែងឱ្យបានច្បាស់អំពីដំណើរការ នៃការអនុវត្ត​មុខងារ​​នីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្សេងៗទៀតរបស់សភា។ បទបញ្ជាផ្ទៃក៏ត្រូវទទួលស្គាល់ផងដែរ នូវសិទ្ធិប្រឆាំងបែបលទ្ធិប្រជា​ធិប​តេយ្យ និងត្រូវផ្តល់លទ្ធភាពឱ្យសាធារណជន អាចតាមដានការអនុវត្តការងារសភា ក្នុងទម្រង់មួយដែលងាយរក និងងាយយល់។

​ទម្រង់ច្បាប់និងខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងសភា មានមូលដ្ឋានពីរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយ ហើយប្រែប្រួលទៅតាមប្រពៃណីច្បាប់ (Legal Traditions) ប្រវត្តិសាស្រ្ ត(History) និងវប្បធម៌នយោបាយ(Political Culture) នៃរដ្ឋនីមួយៗ។ បញ្ជាផ្ទៃក្នុងនៃសភាប្រទេសមួយចំនួន​ត្រូវ​បានអនុម័តជាច្បាប់(ឧទាហរណ៍ សភានៃសាធារណរដ្ឋឆែក, សភានៃសាធារណរដ្ឋលីទុយអានី, សភានៃសាធារណរដ្ឋស្លូវ៉ាគី) ។ បទបញ្ជាផ្ទៃក្នុងនៃ​សភា​ប្រទេសខ្លះទៀត ត្រូវបានអនុម័តក្នុងទម្រង់ជាបញ្ញត្តិជាលាយលក្ខណ៍អក្សរ ដែលបង្កើតឡើងដោយសភា ឬសភានីមួយៗ (ឧទាហរណ៍​សភា​ចក្រភពអង់គ្លេស)។ បទបញ្ជាផ្ទៃក្នុងខ្លះ បរិយាយខ្លីៗសង្ខេបៗ ដោយផ្តល់អំណាចឆន្ទានុសិទ្ធិដល់ប្រធានសភា​ ឬ/និងថ្នាក់ដឹកនាំសភា និងគណៈ​អចិន្រ្តៃយ៍ជាដើម។ បទបញ្ជាផ្ទៃក្នុងខ្លះទៀត បានបរិយាយយ៉ាងលម្អិត ដោយចែងអំពីគ្រប់ទិដ្ឋភាពនៃការងារ សភាទាំងក្នុងស្ថានភាពធម្មតា និង​ស្ថានភាពពិសេស។ ឧទាហរណ៍ រដ្ឋធម្មនុញ្ញនៃសាធាររដ្ឋក្រូអាស៊ី មិនបានចែងឡើយលម្អិតឡើយអំពីដំណើរការនីតិកម្ម ប៉ុន្តែបានកំណត់ក្នុង​មាត្រា៨០ថា ការរៀបចំផ្ទៃក្នុងនិង ការអនុវត្តប្រតិបត្តិការងារសភានៃប្រទេសក្រូអាស៊ី ត្រូវកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សភានៃប្រទេស នេះ។ ដូច្នេះហើយ ទើបដំណើរការនីតិកម្មត្រូវបានចែងយ៉ាងពេញលេញ នៅក្នុងបទបញ្ជាផ្ទៃក្នុងសភា៕

http://ចំណេះដឹងសភា ១២-១២-២២- ម៉ានី បញ្ញា ប្រែសម្រួលពី៖ Parliament Responding to Pandemic, Lessons Learned for Emergency Planning, (page 13)



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`