លោក Tran Quang Phuong(ឆ្វេង) ជួបពិភាក្សាការងារជាមួយលោក Hamad Ahmed Al Rahoumi
លោក Tran Quang Phuong អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេល ថ្មីៗនេះ បានជម្រាបជូនលោក Hamad Ahmed Al Rahoumi អនុប្រធានទីមួយនៃក្រុមប្រឹក្សាជាតិសហ ព័ន្ធអេមីរ៉ាតអារ៉ាប់រួម (FNC) ថា វៀតណាម និងអេមីរ៉ាតអារ៉ាប់រួម (UAE) គួរតែពង្រឹងកិច្ចសហប្រតិបត្តិ ការលើវិស័យកសិកម្ម និងថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសអាស៊ីខាងលិច។
លោក Phuong ដែលបានបំពេញទស្សនកិច្ចការងារនៅ UAE កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានអបអរសាទរដល់ UAE ក្នុងទិវាបុណ្យជាតិលើកទី៥១ (ថ្ងៃទី២ ខែធ្នូ) និងបានវាយតម្លៃ ខ្ពស់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងការចូលរួមយ៉ាងសកម្មក្នុងជីវិតនយោបាយអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា វៀតណាម លោក Rahoumi បានមានប្រសាសន៍ថា លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសេសខណៈដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំក្រោយ។ លោក Rahoumi បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូ ខិតខំប្រឹងប្រែងនាំយកពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ពាន់លានដុល្លារ រក្សាការសម្របសម្រួលនៅវេទិកាសភាពហុភាគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរនាពេល ឆាប់ៗ និងពិចារណាបង្កើតក្រុមសមាជិកសភាមិត្តភាព។ ក្នុងអំឡុងពេលស្នាក់នៅ UAE លោក Phuong ក៏បានជួបជាមួយលោក Majed Sultan Al Mesmar អគ្គនាយកអាជ្ញាធរគ្រប់គ្រងទូរគមនាគមន៍ និងឌីជី ថល (TDRA) ដែលបានបញ្ជាក់ពីឆន្ទៈចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការកសាងរដ្ឋាភិបាល អេឡិចត្រូនិកតាមរយៈយន្តការបើកចំហ និងបានស្នើឱ្យប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ លោក Phuong បាននិយាយថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល ដើម្បី ឱ្យការគ្រប់គ្រង និងរដ្ឋបាលកាន់តែល្អប្រសើររបស់រដ្ឋាភិបាល ស្ថាប័នរដ្ឋ និងរដ្ឋសភា ដើម្បីបម្រើដល់សកម្ម ភាពផលិតកម្ម និងអាជីវកម្ម។ អាជីវកម្ម និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក Phuong ក៏បានជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍វៀតណាមនៅ UAE ផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ១២-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-boosts-parliamentary-collaboration-with-uae/245331.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម