លោកស្រីEva Kaili អនុប្រធានរបស់សភាអឺរ៉ុប និងអ្នកនយោបាយប្រទេសក្រិក ត្រូវបាននគរបាលព្រះរាជាណាចក្របែលហ្ស៊ិកឃាត់ខ្លួន បន្ទាប់ពីមនុស្សចំនួន៤រូបទៀត ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងអំ ពើពុករលួយ។ ការឃាត់ខ្លួនលោកស្រីKaili បានកើតឡើង បន្ទាប់ភ្នាក់ងារស៊ើបអង្កេតបានរកឃើញវិញនូវទឹកប្រាក់ចំនួន៦០០,០០០អឺរ៉ូ និងរឹបអូសបានសម្ភារៈកុំព្យូទ័រនិងទូរស័ព្ទដៃជាច្រើនគ្រឿង ក្នុងប្រតិបត្តិការឆ្មក់ចូលឆែកឆេរ ចំនួន១៦កន្លែងក្នុងរាជធានីព្រុចសែល ។
លោកស្រីKaili ត្រូវបានគណបក្សរបស់លោកស្រី គឺគណបក្សThe Panhelllenic Socialist Move ment ក្នុងប្រទេសក្រិក បានព្យួរសមាជិកភាពបក្សរបស់លោកស្រីជាបណ្តោះអាសន្ន នៅថ្ងៃដដែលបន្ទាប់ពីនគរបាលបែលហ្សិកបានបើកការឆ្មក់ចូលឆែកឆេរ ក្នុងប្រតិបត្តិការស៊ើបអង្កេតករណីសង្ស័យប្រើប្រាស់ឥទ្ធិពលដោយខុសច្បាប់ជួយរដ្ឋកាតា ក្នុងសភាអឺរ៉ុប។ គណបក្សបានលើកហេតុផលថា ការព្យួរនេះគឺអនុ លោមទៅតាមការវិវឌ្ឍចុងក្រោយ នៃស្ថានភាពស៊ើបអង្កេតរបស់អាជ្ញាធរបែលហ្សិកលើមន្រ្តីសហភាពអឺរ៉ុប ដែលជាប់សង្ស័យបទពុករលួយ។ ក្រុមអ្នកសង្គមនិយមឆ្វេង-កណ្តាល និងអ្នកប្រជាធិបតេយ្យក្នុងសភាសហភាពអឺរ៉ុប បានថ្លែងថា ខ្លួនបានសម្រេចចិត្តភ្លាមៗរួចហើយ ក្នុងការព្យួរសមាជិកភាពលោកស្រីនៅក្នុងក្រុមនេះ។ ការធ្វើដូច្នេះគឺដើម្បីឆ្លើយតបនឹងដំណើរការស៊ើបអង្កេតដែលកំពុងប្រព្រឹត្តិទៅ។ ទាំងគណបក្ស របស់លោកស្រីKailiក្នុងប្រទេសក្រិក ទាំងក្រុមរបស់លោកស្រីសភាអឺរ៉ុប សុទ្ធតែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ លោកស្រីKaili បច្ចុប្បន្នមានវ័យ៤៤ឆ្នាំ គឺជាអតីតអ្នកអានព័ត៌មានGreek TV។
រដ្ឋអាជ្ញាបានថ្លែងថា នគរបាលយុត្តិធម៌សហព័ន្ធបែលហ្សិក សង្ស័យថារដ្ឋកាតាបានព្យាយាមធ្វើឱ្យ ប្រទេសខ្លួនមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់សភាអឺរ៉ុប តាមរយៈការផ្តល់ ថវិកាក្នុងចំនួនដ៏ច្រើន និងផ្តល់អំណោយមានតម្លៃដ៏ថ្លៃ ដល់ភាគីទី៣ ដែលមនុស្សមានតួនាទីសំខាន់ផ្នែក យុទ្ធសាស្រ្ត និង/ឬផ្នែកនយោបាយ នៅក្នុងសភាអឺរ៉ុប។
សេវាព័ត៌មានរបស់សភាអឺរ៉ុប បានបដិសេធមិនបញ្ចេញយោបល់ចំពោះការវាយឆ្មក់ចូលឆែឆេរខាងលើ ខណៈដែលការស៊ើបអង្កេតមិនត្រូវបានបញ្ចប់សព្វគ្រប់ ប៉ុន្តែបានថ្លែងថាសភាអឺរ៉ុប នឹងសហការយ៉ាងពេញលេញជាមួយនគរបាលបែលហ្សិក…៕
http://ព័ត៌មានសភាអន្តរជាតិ ១១-១២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.freepressjournal.in/amp/world/european-parliament-vp-eva-kaili-suspended-after-arrest-in-qatar
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម