logo logo
banner1
ក្រុមចម្រុះរបស់លោក Netanyahu ទទួលបានសំឡេងភាគច្រើននៅក្នុងសភាអ៊ីស្រាអែល
 

លោក Benjamin Netanyahu នាយករដ្ឋមន្រ្ដីនៃរដ្ឋអ៊ីស្រាអែល

​កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ គណបក្ស Likud របស់លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លោក Benjamin Netanyahu នាយករដ្ឋមន្រ្ដីនៃរដ្ឋអ៊ីស្រាអែល ទទួលបានសំឡេងភាគច្រើននៅក្នុងសភា សម្រាប់រដ្ឋាភិបាលចម្រុះរបស់លោក បន្ទាប់ពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា មួយគណបក្សស្តាំនិយម។

បន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងជាមួយគណបក្ស the ultra-Orthodox Shas ក្រុមចម្រុះរបស់លោក Netanyahu ទទួលបានអាសនៈភាគច្រើនចំនួន ៦៤អាសនៈ នៅក្នុង​សភាដែលមាន ១២០ អាសនៈ។ លោក Netanyahu បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយគណបក្ស Likud ដែលលោកធ្វើជា​ប្រធានថា “យើងបានបញ្ចប់ជំហានមួយទៀតឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលស្តាំនិយម ដែលនឹងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ពលរដ្ឋអ៊ីស្រាអែលទាំងអស់”។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ លោក Aryeh Deri ប្រធាន គណបក្ស Shas នឹងបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួង​សុខាភិបាលក្នុងអំឡុងពាក់ កណ្តាលដំបូងនៃអាណត្តិរបស់រដ្ឋាភិបាល ហើយបន្ទាប់មកលោក Deri នឹងកាន់តំណែងជារដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុសម្រាប់ពាក់កណ្តាលទីពីរ។ លោក Deri ក៏នឹងធ្វើជាឧបនាយករដ្ឋមន្ត្រីផងដែរ។ លោក Netanyahu ដែលជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹង​ត្រលប់​មកកាន់​អំណាចវិញត្រឹមតែមួយឆ្នាំកន្លះប៉ុណ្ណោះ បន្ទាប់មករូបលោកនឹងត្រូវបានគេបញ្ចប់ពីតំណែង។

នៅក្រោមច្បាប់របស់ប្រទេសអ៊ីស្រាអែល លោក Netanyahu តម្រូវឱ្យបង្ហាញរដ្ឋាភិបាលចម្រុះមុនថ្ងៃផុតកំណត់នៅពាក់កណ្តាលខែធ្នូនេះ ឬប្រធានាធិបតីនឹងតែងតាំង​សមាជិក​សភាផ្សេងទៀតដើម្បីព្យាយាមបង្កើតរដ្ឋាភិបាល ៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221208/a85a5f195ed2483e9421b8117f3f396c/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`