សមាជិកសភាកូរ៉េខាងត្បូងចូលរួមក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា ក្នុងរដ្ឋធានីសេអ៊ូល នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២
រដ្ឋធានីសេអ៊ូល ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន ដែលតម្រូវឱ្យប្រើប្រាស់ប្រព័ន្ធគិតអាយុអន្តរជាតិ នៅក្នុងផ្នែករដ្ឋបាល និងផ្នែកច្បាប់ ជាជាងការប្រើប្រាស់ប្រព័ន្ធគិតអាយុប្រជាពលរដ្ឋសម្រាប់តែប្រទេសកូរ៉េខាងត្បូងមួយប៉ុណ្ណោះ។ ក្រោមការពិនិត្យមើលលើច្បាប់រដ្ឋប្បវេណី និងច្បាប់ទូទៅស្តីពី រដ្ឋបាលសាធារណៈ ដែលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ, ប្រព័ន្ធអាយុចម្រុះក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេគ្រោងដាក់បញ្ចូលក្នុងប្រព័ន្ធដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងកម្រិតអាយុណាមួយដោយផ្អែកលើថ្ងៃខែឆ្នាំកំណើត។
ក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន ប្រើប្រាស់ប្រព័ន្ធគិតអាយុ ៣ ប្រភេទ។ ប្រព័ន្ធដែលកំពុងប្រើប្រាស់ជាទូទៅ ភាគច្រើន គឺប្រព័ន្ធអាយុដែលគេហៅថា ក្នុងមនុស្សម្នាក់ចូលដល់អាយុ ១ ឆ្នាំ នៅថ្ងៃកើត និងបូក ១ ឆ្នាំទៀត នៅថ្ងៃទី១ នៃឆ្នាំថ្មី។
ប្រព័ន្ធអាយុទី២ គឺប្រព័ន្ធដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនេះ ដែលអាយុរបស់មនុស្សម្នាក់ ត្រូវបានកំណត់ ដោយយោងលើថ្ងៃកំណើតរបស់ពួកគេ ខណៈដែលប្រព័ន្ធអាយុទី៣ បូកនឹងអាយុនៅថ្ងៃទី១ នៃឆ្នាំថ្មី។
ការរិះគន់ពីមជ្ឈដ្ឋាននានា ព្រួយបារម្ភថា ប្រព័ន្ធគិតអាយុខុសគ្នា អាចបង្កឱ្យមានភាពច្របូកច្របល់ក្នុងការផ្តល់សវារដ្ឋបាល សេវាសុខភាព សេវាសុខុមាលភាព និងថ្លៃសេវាសង្គមនានាដែលមិនចាំបាច់ត្រូវផ្តល់ឱ្យ។ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាប់បានសន្យាបញ្ចូលប្រព័ន្ធគិតអាយុនេះ នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម