លោក Olena Kondratiuk អនុប្រធានទី២ រដ្ឋសភាអ៊ុយក្រែនធ្វើទស្សនកិច្ចនៅសភាជាន់ទាបប្រទេសលុចសំបួ
លោកស្រី Olena Kondratiuk អនុប្រធានទី២ រដ្ឋសភាអ៊ុយក្រែន បានធ្វើទស្សនិច្ចនៅសភាជាន់ទាបប្រទេស លុចសំបួ កាលពីវេលាម៉ោង ១១៖០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២។ លោកស្រី Kondratiuk គ្រោងជួបពិភាក្សាការងារជាមួយលោក Fernand Etgen ប្រធានសភាជាន់ទាបលុចសំបួ និងលោក Yves Cruchten ប្រធានគណៈកម្មការសមាហរ័ណកម្ម និងកិច្ចសហប្រតិបត្តិការនៃសភាជាន់ទាបលុចសំបួ។ នៅក្នុង ជំនួបកាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ នោះ ភាគីទាំងពីរបានពិភាក្សាអំពីការប្រយុទ្ធប្រឆាំង នឹងការផ្តល់ព័ត៌មានខុស និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដែលបានកំណត់នៅក្នុងរបៀបវារៈ៕
https://today.rtl.lu/news/luxembourg/a/2002198.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម