លោកVuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមទស្សនកិច្ចផ្លូវការរបស់លោក តបតាមការអញ្ជើញរបស់លោក Adrian Rurawhe ប្រធានសភាតំណាងរបស់ប្រទេសនូវែលសេឡង់។ ទស្សនកិច្ចនេះធ្វើឡើងដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម និងនូវែលសេឡង់ និងដើម្បីបង្កើតនូវទស្សនវិស័យថ្មីនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរក្នុងកម្រិតទ្វេភាគី និងកម្រិតអន្តរជាតិ។
គូសបញ្ជាក់ដែរថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ប្រទេសនូវែលសេឡង់មានគម្រោងជាលក្ខណៈវិនិយោគ ផ្ទាល់របស់បរទេសក្នុងប្រទេសវៀតណាម ចំនួន៤៩គម្រោង គិតជាមូលធនសរុបស្មើនឹង២១០លាន ដុល្លារអាមេរិក។ វិនិយោគិនប្រទេសនូវែលសេឡង់ ជាប់ចំណាត់ថ្នាក់លេខ៣៩ ក្នុងចំណោមវិនិយោគិនបរទេស ចំនួន១៣៩ប្រទេស ក្នុងប្រទេសវៀតណាម។ ក្នុងពេលដំណាលគ្នានេះដែរ វៀតណាមមានគម្រោងចំនួន១១គម្រោង ក្នុងប្រទេសនូវែលសេឡង់ គិតជាទឹកប្រាក់៣៨.៤ លានដុល្លារអាមេរិក…៕
https://amp.vov.vn/en/politics/diplomacy/vietnam-national-assembly-leader-begins-new-zealand-visit-post988178.vov?page=
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម