logo logo
banner1
សភាជប៉ុនទំនងជាអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីជួយសម្រាល​ជនរងគ្រោះដែលបានបរិច្ចាគវិភាគទានដល់ក្រុមសាសនានានា
 

សភាជប៉ុនទំនងជាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការជួយជនរងគ្រោះដែលបានបរិច្ចាគវិភាគទានដល់ក្រុមសាសនានានា

រដ្ឋធានីតូក្យូ៖ សភាជប៉ុនទំនងជាអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីជួយសម្រាលប្រជាពលរដ្ឋ ដែលបានជួបបញ្ហាហិរញ្ញវត្ថុ ដោយការបរិច្ចាគប្រកបដោយគំនិតព្យាបាទ ដែលត្រូវបានរៃអង្គាសដោយ  អង្គការនានា ដូចជា ក្រុមសាសនាមួយចំនួន នៅមុនពេលសម័យប្រជុំសភាបច្ចុប្បន្នបិទបញ្ចប់នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលបានជួបបញ្ហានេះ កាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២។

​គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សប្រឆាំងដ៏សំខាន់ជាងគេ គឺ គណបក្សរដ្ឋធម្មនុញ្ញជប៉ុន បានពិភាក្សាអំពីការកែសម្រួលសេចក្តីព្រាង​ច្បាប់​នេះ ដែលបានដាក់ចេញនូវវិធានមួយចំនួន ដើម្បីទប់ស្កាត់អង្គការនានា មិនឱ្យរៃអង្គាសវិភាគទានផ្ទុយពីបំណងរបស់ប្រជាពលរដ្ឋ។

​សេចក្តីព្រាងច្បាប់នេះ ត្រូវបានស្នើឡើង ដើម្បីជួយប្រជាពលរដ្ឋជប៉ុន ដែលត្រូវបានគេទាញយក ប្រយោជន៍ហិរញ្ញវត្ថុ ដោយក្រុមសាសនាដ៏ចម្រូងចម្រាសទាំងនេះ ដែលត្រូវ​បានគេស្គាល់កាលពីមុនថា ជាព្រះវិហារ Unification Church។ សភាជាន់ទាបជប៉ុន បានយល់ស្របលើការដាក់សេចក្តីព្រាងច្បាប់នេះ ​បោះឆ្នោតអនុម័តនៅថ្ងៃ​ព្រហស្បតិ៍​ ទី០៨ ខែធ្នូ ឆ្នាំ២០២២ នេះ៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022120700286/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`