លោកស្រី Sanna Marin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្វាំងឡង់
កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលនៃសាធារណរដ្ឋហ្វាំងឡង់ បានដាក់សំណើជាផ្លូវការមួយសុំចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ទៅសភារបស់ខ្លួន ដែលគ្រោងនឹងផ្តល់សច្ចាប័នដោយប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ៣០ ប្រទេស។ ទោះបីជាយ៉ាងនេះក្តី សាធារណរដ្ឋតួកគី បានស្នើសុំលើកពេលការអនុម័តរបស់ខ្លួន ដោយសារភាពតានតឹង រវាងរដ្ឋាភិបាលរបស់ខ្លួន និងព្រះរាជាណាចក្រស៊ុយអែត ហើយប្រទេសមួយទៀតក៏កំពុងតែដំណើរការសុំចូលជាសមាជិកនៃអង្គការមួយនេះ ផងដែរ។
បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ មក ប្រទេសហ្វាំងឡង់ បានសម្រេចលុបចោលជំហរអព្យាក្រឹត្យដែលបានប្រកាន់យកជាយូរមកហើយ លើបញ្ហាជម្លោះប្រដាប់អាវុធ និងបានជ្រើសរើសយកការចូលរួមជាមួយអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ រួមនឹងប្រទេស ស៊ុយអែត ដែលនៅជិតខាងតំបន់ Scandinavian។
លោក Pekka Haavisto រដ្ឋមន្ត្រីក្រសួងការបរទេសហ្វាំងឡង់ បានបញ្ជាក់ក្នុងសភាថា ខណៈដែលរដ្ឋាភិបាល បានស្នើសុំការអនុម័តលើពិធីសារនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងទៅសមាជិកសភា របស់ខ្លួន កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលហ្វាំងឡង់បានបោះជំហានមួយទៀតឆ្ពោះទៅដំណើរការចូលរួមជាមួយអង្គការនេះ។
សមាជិកសភាជាច្រើនរូប នឹងសម្រេច ថាតើត្រូវសម្រេចលើសំណើរបស់រដ្ឋាភិបាល ឬអត់។ បន្ទាប់ពី សមាជិកសភាទាំងនោះ បានអនុម័តសំណើនេះរួច ហើយបញ្ជូនទៅលោក Sauli Niinistö ប្រធានាធិបតីចុះហត្ថលេខា។ នៅទីបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកភាពរបស់ខ្លួន នឹងត្រូវបានអនុម័តដោយប្រទេសជាសមាជិកអង្គការណាតូសរុប ៣០ ប្រទេស។
នៅសល់តែរដ្ឋជាសមាជិកនៃអង្គការណាតូមួយចំនួនប៉ុណ្ណោះ មិនទាន់បានអនុម័តលើកិច្ចខិតខំប្រឹងប្រែងក្នុងការស្នើសុំចូលរបស់សមាជិកនៃក្រុមប្រទេសនៅតំបន់ Scandinavian ដែលរួមមាន ប្រទេសហុងគ្រី និងតួកគី។ ខណៈដែលការអនុម័តរបស់ប្រទេហុងគ្រី ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រទេសតួកគីកំពុងតែលើកពេលដំណើរការគាំទ្រជាប្រវត្តិសាស្ត្ររបស់ ប្រទេសស៊ុយអែតចំពោះក្រុមគាំទ្រជនជាតិ Kurdish៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.brusselstimes.com/332567/finnish-government-submits-nato-accession-proposal-to-parliament
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម