លោក Ali Nikzad (ស្តាំ) ទទួលជួបសន្ទនាការងារជាមួយលោក Tran Quang Phuong
គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលដឹកនាំដោយលោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋអ៊ីរ៉ង់ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោក Ali Nikzad អនុប្រធានទីមួយនៃសភាអ៊ីរ៉ង់ ដោយ បានបញ្ជាក់ថា អ៊ីរ៉ង់បានយកចិត្តទុកដាក់ក្នុងការជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី ជា ពិសេសប្រជាជាតិនានានៅអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាមផងដែរ។ លោក Ali បានជម្រាបជូនភាគីភ្ញៀវអំពីសមិទ្ធផលដែលអ៊ីរ៉ង់បានកត់ត្រាក្នុងវិស័យថែទាំសុខភាព វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ហើយបានស្នើឱ្យប្រទេសទាំងពីរដំណើរការយន្តការដោះស្រាយពាណិជ្ជកម្មដោយសង្ឃឹម ថានឹងមានការគាំទ្រពីរដ្ឋាភិបាលទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ លោក Phuong បានលើកឡើងអំពីទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម-អ៊ីរ៉ង់ ក្នុងបុព្វហេតុការពារ ជាតិ ការកសាង និងអភិវឌ្ឍន៍ ក៏ដូចជាភាពស្រដៀងគ្នា ទោះបីជាមានចម្ងាយភូមិសាស្ត្រក៏ដោយ។ លោក Phuong បានមានប្រសាសន៍ថា វៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួនតែងតែយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយសូមជូនពរឱ្យប្រទេសនេះកាន់តែរឹងមាំនៅក្នុងរដ្ឋាភិបាល សភា និងបណ្តាញ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការរៀបចំសកម្មភាពអប អរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងការទូតរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញទំនាក់ទំនងទ្វេរភាគីរវាងមូលដ្ឋាន។
ចំពោះទំនាក់ទំនងផ្នែកនីតិប្បញ្ញត្តិទ្វេភាគី លោក Phuong បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ អនុវត្តន៍តួនាទីក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ និងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាជនអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ លោក Phuong បានពាំនាំ ការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជូនលោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ ឱ្យមកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាមក្នុងឆ្នាំ២០២៣ នៅពេលដែល ប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតទ្វេភាគី ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-national-assembly-delegation-visits-iran/244955.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម