logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម៖ វិស័យអប់រំ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាង វៀតណាម និងនូវែលសេឡង់
 

លោក Vuong Dinh Hue ថ្លែងមតិយោបល់នៅសកលវិទ្យាល័យ Waikato នៅទីក្រុង Hamilton

កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានសម្តែងក្តីសង្ឃឹមថា សាកលវិទ្យាល័យ ព្រមទាំងស្ថាប័នអប់រំវៀតណាម និងនូវែលសេឡង់នឹងសម្រេច បាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់លាក់ដោយផ្ទាល់ ជួយជំរុញកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរឱ្យ កាន់តែស៊ីជម្រៅក្នុងន័យនេះ។ ថ្លែងមតិក្នុងវេទិកាអប់រំដែលរៀបចំឡើងនៅសកលវិទ្យាល័យ Waikato នៅទីក្រុង Hamilton ប្រទេសនូវែលសេឡង់ លោក Hue បានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគី ក្នុងឆ្នាំ១៩៧៥ ទំនាក់ទំនងវៀតណាម-នូវែលសេឡង់ បាននឹងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ។ លោក Hue បាន មានប្រសាសន៍ទៀតថា ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០២០ ដែលធ្វើឱ្យវៀតណាម ក្លាយជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់នូវែលសេឡង់​នៅអាស៊ីប៉ាស៊ីហ្វិក។ លោក Hue បានអះអាងថា ការអប់រំ គឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់បំផុតមួយក្នុងការអនុវត្តកម្មវិធីសកម្មភាព ដើម្បីសម្រេចឱ្យបាននូវភាពជាដៃ គូយុទ្ធសាស្ត្រវៀតណាម-នូវែលសេឡង់សម្រាប់ឆ្នាំ ២០២១-២០២៤….៕

https://en.vietnamplus.vn/education-an-important-cooperation-area-between-vietnam-and-new-zealand/244980.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`