នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចក្នុងរដ្ឋធានីមូស្គូ លោកLazo បានទស្សនាសារមន្ទីរសង្រ្គាមអ្នក ស្នេហាជាតិ The Central Museum of the Great Patriotic War ក្នុងទីលានសន្តិភាព។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃកន្លងទៅនេះ លោកLazo បានជួបពិភាក្សាការងារជាមួយសមភាគីរបស់លោក គឺ លោកស្រីValentine Matvienkoប្រធានព្រឹទ្ធសភា និងលោកVyacheslav Volodinប្រធានរដ្ឋសភារុស្ស៊ី។ លោកLazo និងលោកVolodin បានចុះហត្ថលេខាលើច្បាប់ស្តីពីការបង្កើតគណៈកម្មការសហការ(The Act of Constitution of the Collaboration Commission) រវាងអង្គនីប្បញ្ញត្តិនៃសភាប្រទេសទាំងពីរ និងបានឯកភាពគ្នាថា កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការថ្មីនេះ នឹងប្រព្រឹត្តិទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកLazo ក៏បានផ្តល់ផងដែរនូវមេដាយសាមគ្គីភាពរបស់សាធារណរដ្ឋគុយបា ជូនលោកស្រីMatvienko ដែលផ្តល់ជូនដោយប្រធានាធិបតីគុយបា តាមសំណើរបស់ក្រុមប្រឹក្សារដ្ឋ (The Council of State) ដែលដឹកនាំដោយលោក Lazo។ នេះគឺជាដំណើរកិច្ចលើកទី២ របស់លោកLazo មកកាន់ប្រទេសរុស្ស៊ីក្នុងនាមជាប្រធានរដ្ឋសភាគុយបា។ ដំណើរទស្សនកិច្ចលើកទី១ ធ្វើឡើងក្នុងទីក្រុងមូស្គូ ធ្វើឡើងក្នុងឆ្នាំ២០១៦។ បន្ទាប់ពីចាកចេញពីប្រទេសរុស្ស៊ី លោកLazo នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសបេឡារុស និងតួកគី…៕