ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសន្និសីទខ្លីមួយថា ប្រទេសរុស្ស៊ី បានប្រើប្រាស់អាវុធកម្តៅដែលគេហាមឃាត់ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទទី២៨ខែកុម្ភៈ។
លោកស្រី Oksana Markarova បានប្រាប់អ្នកយកព័ត៌មានថា “ពួកគេបានប្រើគ្រាប់បែកកម្តៅ Vacuum Bomb នៅថ្ងៃនេះ ដែលជាប្រភេទគ្រាប់បែក ត្រូវបានហាមឃាត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ”។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងរបស់លោកស្រី កំពុងត្រូវបានគេពិនិត្យ។
គួរបញ្ជាក់ថា អាវុធកម្ដៅបែបនេះ គឺមិនប្រើគ្រាប់រំសេវធម្មតាទេ។ ពួកវាជំនួសមកវិញដោយសារធាតុផ្ទុះដែលមានសម្ពាធខ្ពស់ ហើយបឺតអុកស៊ីសែនពីបរិយាកាសជុំវិញ ដើម្បីបង្កើតជារលកផ្ទុះដ៏ខ្លាំង និងសម្ពាធ។ វាអាចបំផ្ទុះរាងកាយមនុស្ស និងកម្ទេចសរីរាង្គខាងក្នុង។
ការប្រើប្រាស់គ្រាប់បែក Vacuum Bomb ត្រូវបានគេមើលឃើញពីមុននៅក្នុងសាធារណៈរដ្ឋរុស្ស៊ី Chechnya។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស៕
https://www.kampucheathmey.com/global-news/281827
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម