logo logo
banner1
ប្រធានគណៈកម្មាធិការការពារជាតិ របស់សភាតំណាងចក្រភពអង់គ្លេស សម្លឹងទៅកាន់ការផ្តល់ជំនួយយោធាបន្ថែម ដល់តៃវ៉ាន់
 

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន លោក Obias Ell wood  ប្រធានគណៈកម្មាធិការការពារជាតិ របស់សភាតំណាងនៃ​ចក្រភព​អង់គ្លេស បានថ្លែងថា ”មានការ ងារជាច្រើនដែលត្រូវគិត” ដើម្បី​បង្កើនជំនួយយោធាសម្រាប់តៃវ៉ាន់ ហើយលោកក៏បានពិភាក្សាផងដែរ កាល ពីសប្តាហ៍មុន អំពីកម្មវិធីនាវាមុជ​ទឹក​របស់តៃវ៉ាន់។ គូសបញ្ជាក់ដែរ ចក្រភពអង់គ្លេស ក៏ដូចជាប្រទេសជាច្រើនទៀតដែរ មិនទាន់មានឡើយនូវទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែប្រទេសទាំងនោះ ចក្រភពអង់គ្លេស​ និងប្រទេសលោកខាងលិចមួយចំនួន បានបង្កើនការជួយគាំទ្រចំពោះកោះតៃវ៉ាន់ ក្នុងពេលដែលកោះនេះ ប្រឈមកាន់តែខ្លាំងឡើងៗ ចំពោះការគំរាម​កំហែង​ផ្នែកយោធាពីរដ្ឋាភិបាលក្រុងប៉េកាំង។

​ខណៈដែលសហរដ្ឋអាមេរិក គឺជាប្រភពសំខាន់បំផុតនៃការផ្គត់ផ្គង់សាស្រ្តាវុធ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសបាននិងកំពុងជួយតៃវ៉ាន់ដែរ ក្នុងការកសាងនូវនាវាមុជទឹកក្នុង​ស្រុកជាច្រើនគ្រឿង។ ក្នុងដំណើរទស្សនកិច្ចក្នុងកោះតៃវ៉ាន់ ក្នុងសប្តាហ៍មុន លោកEllwood បានជួបពិភាក្សាការងារជាមួយលោកស្រី ប្រធានាធិបតី Tsai Ing-wen លោករដ្ឋ​​មន្រ្តីក្រសួងការបរទេស Joseph Wu និងលោក Wellington Koo ប្រធានក្រុមប្រឹក្សាសន្តិជាតិតៃវ៉ាន់។

​លោកEllwood បានថ្លែងថា ”ចក្រភពអង់គ្លេស គួរតែមានអន្តរសកម្មភាពជាមួយតៃវ៉ាន់ ផ្នែកយោធានិងសន្តិសុខ ឱ្យបានខ្លាំងជាងមុន ហើយចក្រភពអង់គ្លេសគួរក្លាហាន​ជាងមុន ក្នុងការចេញមុខគាំទ្រតៃវ៉ាន់ លើឆាកអន្តរជាតិ។ ប្រៀបធៀបនឹងប្រទេសដទៃ ចក្រភពអង់គ្លេសបាននាំមុខគេ ក្នុងការជួយប្រទេសអ៊ុយក្រែន ហើយវាហាក់ដូចជាគ្មាន​ឧបសគ្គអ្វីឡើយ ដែលរារាំងមិនឱ្យចក្រភពអង់គ្លេសធ្វើដូច្នេះចំពោះតៃវ៉ាន់។ យើងបានទទួលមេរៀនច្រើនណាស់ ពីភាពកំសាករួញរារបស់យើង នៅក្នុងករណីប្រទេស​អ៊ុយក្រែន។ ស្ថាន ភាពលំបាកផ្នែកសេដ្ឋកិច្ច និងសន្តិសុខបច្ចុប្បន្ននេះ បានធ្វើឱ្យមេដឹកនាំនៃប្រទេសលោកខាងលិចជាច្រើន យល់ដឹងថា​ ស្ថានភាពលំបាកនេះនឹង​មិនកើតមាន​ឡើយប្រសិនបើទាំងអស់គ្នា នាំគ្នាជួយទប់ស្កាត់មិនឱ្យមានការឈ្លានពាន តាំងតែពីដើមទី។

លោកRishi Sunak នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស បានថ្លែងកាលពីវិច្ឆិកាថា យុគសម័យ មាសនៃទំនាក់ទំនងចក្រភពអង់គ្លេស-ចិន ត្រូវបញ្ចប់ហើយ…៕

http://លោកRishi Sunak នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស បានថ្លែងកាលពីវិច្ឆិកាថា យុគសម័យ មាសនៃទំនាក់ទំនងចក្រភពអង់គ្លេស-ចិន ត្រូវបញ្ចប់ហើយ…៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`