គ្រប់ទម្រង់នៃអំពើហិង្សាលើរាងកាយសមាជិកសភា ឬអំពើហិង្សារវាងសមាជិកសភានិងសមាជិកសភា គឺមិនអាចទទួលយកបានដាច់ខាត ទោះបីក្នុងស្ថានភាពណាក៏ដោយ។ អំពើហិង្សាលើសមាជិកា សភាដែលមានផ្ទៃពោះ គឺជារឿយគួរឱ្យតក់ស្លុត ហើយវាកាន់តែតក់ស្លុតទៅទៀត នៅពេលដែលទង្វើនេះ កើតឡើង ក្នុងអំឡុងយុទ្ធនាការប្រចាំឆ្នាំចំនួន១៦ថ្ងៃ នៃសកម្មភាពនិយមប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ(The 16 Days of Activism against Gender-Based Violence)។ យុទ្ធនាការនៃ នេះគឺអនុវត្តបន្តពីទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្រ្តី(International Day for Elimination of Violence against Women)ថ្ងៃទី២៥ ខែវិច្ឆិកា។