logo logo
banner1
រដ្ឋសភាបារាំងបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីដាក់ពិន័យធ្ងន់ធ្ងរ ចំពោះការចូលនៅផ្ទះអ្នកដទៃដោយខុសច្បាប់
 

កាលពីថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋបារាំង បានបោះឆ្នោតអនុម័តលើសេច ក្តីព្រាងច្បាប់មួយ ដើម្បីដាក់ទោសទណ្ឌខ្លាំងជាងមុនចំពោះ បទល្មើស​រស់​​នៅក្នុងផ្ទះអ្នកដទៃ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ(Squatting)។ ការអនុម័តនេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងក្លាពីសមាគម ម្ចាស់ផ្ទះ ប៉ុន្តែទទួលបានរិះគន់ពីក្រុម​ជំទាស់។

​សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេង៤០គាំទ្រ និង១៣ជំទាស់។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅសុំការអនុម័តយល់ព្រមពីព្រឹទ្ធសភា ដែលកាន់កាប់​ដោយ​គណបក្សនយោបាយមាននិន្នាការអភិរក្ស។ ប្រសិនបើទទួលបានការអនុម័តយល់ព្រមពីព្រឹទ្ធសភា សេចក្តីព្រាងច្បាប់នេះនឹងត្រូវ បញ្ជូនទៅលោកប្រធានាធិបតី​Emmanuel Macron ដើម្បីចុះហត្ថលេខាឱ្យក្លាយជាច្បាប់។ សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តក្នុងរដ្ឋសភា ដោយមានការជួយគាំទ្រពីសមាជិករដ្ឋសភានៃគណបក្ស​រណសិរ្ស​ជាតិ (The National Front)ដែលជាគណបក្សមាននិន្នការស្តាំជ្រុលនិយម។ យោងតាមសេចក្តីព្រាងច្បាប់ថ្មីនេះ អ្នករស់នៅផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាត នឹងត្រូវ​ប្រឈម​នឹងការជាប់ពន្ធនាគារចំនួនបីឆ្នាំ និងរងការពិ ន័យរហូតដល់៤៥,០០០អឺរ៉ូ(៤៧,៤០០ដុល្លារអាមេរិក)។

​លោកGuillaume Kasbarian សមាជិករដ្ឋសភានៃគណបក្សដំណើរមានជាថ្មី(The Renaissance Party)ដែលគណបក្សរបស់លោកប្រធានាធិបតីMarcon និងជាគណបក្ស​សម្ព័ន្ធក្នុងរដ្ឋាភិបាល បានថ្លែងថា ការចូលទៅរស់នៅក្នុងផ្ទះអ្នកដទៃដោយខុសច្បាប់​ គឺជាគ្រោះថ្នាក់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យ ពី ព្រោះវាជាទស្សនីយភាពនៃនិទណ្ឌភាព ហើយអារម្មណ៍នៃភាពយុត្តិធម៌នឹងធ្វើឱ្យខូចដល់ខ្លឹមសារស្នូលនៃរបបសាធារណរដ្ឋបារាំង។

ការអនុម័តសេចក្តីព្រាងច្បាប់ខាងលើ គឺជាឆ្លើយតបមួយចំពោះការត្អូញត្អែរតាំងពីយូរណាស់មកពី របស់អង្គការ(សមាគម)ម្ចាស់ផ្ទះជួល។ ប៉ុន្តែលោកស្រីDanielle Simonnet សមាជិករដ្ឋសភានៃគណបក្ស  La France Insoumise ឆ្វេងជ្រុលនិយម បានថ្លែងថា “សេចក្តីព្រាងច្បាប់នេះ នឹងបង្កើនចំនួនអ្នកគ្មានផ្ទះនៅ…៕”

http://ព័ត៌មានអន្តរជាតិ ០៥-១២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.reuters.com/world/europe/french-lower-house-votes-toughen-penalties-illegal-squatting-homes-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`