logo logo
banner1
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ព្រមានប្រទេសចិន ចំពោះការបង្រ្កាប​បាតុករ ដែលប្រឆាំងតវ៉ាវិធានការការពារជំងឺ-១៩ កាលពីពេលថ្មីៗនេះ
 

នៅក្នុងលិខិតមួយដែលផ្សព្វផ្សាយជាសាធារណៈ ថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០២២ សមាជិកព្រឹទ្ធស ភាសហរដ្ឋអាមេរិក ចំនួន៤២រូបនៃសមាជិកព្រឹទ្ធសភាចំនួន១០០រូប បានរំលឹកឡើងវិញអំពីការបង្រ្កាបពីសំណាក់បក្សកុម្មុយនីស្តចិន លើនិស្សិតចិនស្រលាញ់លទ្ធិប្រជាធិបតេយ្យ ដែលងើបបះបោរនៅទីលានTiananmen Square ក្នុងឆ្នាំ​១៩៨៩។

​នៅក្នុងលិខិតនោះដែរ សមាជិកព្រឹទ្ធសភាទាំង៤០រូប បានព្រមានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមា និតចិនថា ប្រើប្រាស់កងកម្លាំងបង្រ្កាបដោយហិង្សាលើការប្រឆាំង​តវ៉ា​ទ្រង់ទ្រាយ​ធំ កើតឡើងដោយកម្រនឹងប៉ះពាល់ដល់ទំនាក់ទំនងប៉េកាំង-វ៉ាស៊ីនតោន។ លិខិតនេះ ត្រូវបានបញ្ជូនឱ្យលោក Qin Gang ឯកអគ្គ រដ្ឋទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ និងបានរៀបរាប់ថា៖”យើងសូមព្រមានគណបក្សកុម្មុយនីស្តចិន ក្នុងជំហរដ៏មុតមាំបំផុតថា សូមកុំប្រើប្រាស់ម្តងទៀតនូវការបង្រ្កាប​ហិង្សា​​លើបាតុកម្មអហិង្សារបស់ប្រជាជនចិន ដែលគ្រាន់តែជាបាតុកម្មដើម្បីសុំសេរីភាពបន្ថែម។ ប្រសិនបើការបង្រ្កាបដោយអំពើហិង្សាកើតឡើងទៀត យើងមានជំនឿថា វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន។ ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន នឹងរងការខូចខាតជាដំណំ។”

​អ្នកនាំមុខគេក្នុងការធ្វើលិខិតខាងលើនេះ គឺលោកDan Sullivan សមាជិកព្រឹទ្ធសភាគណបក្សសា ធារណរដ្ឋ និងលោកJeff Merkley សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាធិប​តេយ្យ។ លិខិតនេះត្រូវបានចុះ ហត្ថលេខាដោយសមាជិកព្រឹទ្ធសភាចំនួន៤០រូប ប៉ុន្តែជាភាគច្រើន គឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលក្នុងនោះរួមមាន​ផងដែរ លោកMitch McConnell ប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ។

រដ្ឋបាលរបស់ប្រធានាធិបតីJoe Biden បានព្រមានរួចហើយក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ ជាច្រើនអំពីការបង្រ្កាបបាតុកម្មក្នុងប្រទេសចិន ដោយលើកឡើងថា បាតុករ​មានសិទ្ធិបង្ហាញនូវការមិនពេញចិត្តដោយសន្តិវិធី។ លោកNed Price រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រ ទី២​ ខែធ្នូ ថា ប្រជាពលរដ្ឋចិនមាន​សិទិ្ធមនុស្សជាសាកល ដូចពលរដ្ឋនៃប្រទេសផ្សេងៗក្នុងពិភពលោកដែរ ក្នុងការជួបជុំដោយសន្តិវិធី…៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-១២-២២- មាស តូនី ប្រែសម្រួលពី៖ https://hongkongfp.com/2022/12/03/us-senators-warn-china-against-crackdown-on-recent-covid-protests/ ឩឩ



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`