logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប
 

លោក Li Zhanshu ទទួលជួបសន្ទនាការងារជាមួយលោក Charles Michel)

​នៅរដ្ឋធានីប៉េកាំង លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានទទួលជួបសន្ទនាការងារជួបជាមួយលោក Charles Michel ប្រធាន​ក្រុមប្រឹក្សាសហភាព​អឺរ៉ុប (EU)។ លោក Michel បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​សមមិត្ត Jiang Zemin អតីតអគ្គលេខា​បក្ស​កុម្មុយនិស្តចិន (CCP)។

លោក Li បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ការចូលរួមរំលែកទុក្ខ និងបានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តនូវមរតករបស់សមមិត្ត Jiang និងជំរុញការ​​​អភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខភាពល្អនៃទំនាក់ទំនងរវាងចិន-សហភាពអឺរ៉ុប។ ដោយកត់សម្គាល់ថាទំនាក់ ទំនងរវាងចិន-សហភាពអឺរ៉ុប ឥឡូវនេះស្ថិត​ក្នុងដំណាក់កាលសំខាន់នៃការបន្ត និងការអភិវឌ្ឍ លោក Li បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្ត ការ​ឯកភាព​ដែលមេដឹកនាំនៃភាគីទាំងពីរ លើកកម្ពស់ការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក សម្រេចបាននូវការរួមរស់ដោយសន្តិភាព និងការ​អភិវឌ្ឍរួម ធ្វើឱ្យមានវឌ្ឍនភាព ថ្មីនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-សហភាពអឺរ៉ុប ព្រមទាំងរួមចំណែកបន្ថែមទៀត ដល់សន្តិភាព និងវិបុលភាព​ពិភពលោក។ លោក Li បានមានប្រសាសន៍បន្ថែមទៀតថា សភាប្រជាជនចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរជាមួយសភាអឺរ៉ុប និងសភានៃរដ្ឋសមាជិក​សហភាព​អឺរ៉ុបក្នុងទម្រង់ផ្សេងៗគ្នា គ្រប់កម្រិត និងតាមរយៈបណ្តាញជាច្រើនដើម្បីផ្តល់ការធានាផ្នែកនីតិប្បញ្ញត្តិសម្រាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងសហភាពអឺរ៉ុប។

ឆ្លៀតក្នុងឱកាសនោះ លោក Michel បានមានប្រសាសន៍ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុង ការពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅ មក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល និងសន្តិសុខស្បៀង ៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221201/5c2e04b1b7e4436da53c1ca0e59600b4/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`