logo logo
banner1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បញ្ចប់ការបង្កើតគណៈរដ្ឋមន្ត្រី បន្ទាប់ពីសភាបានអនុម័តលើការ តែងតាំងរដ្ឋមន្ត្រីពីររូបចុងក្រោយ
 

សម័យប្រជុំរបស់សភាអ៊ីរ៉ាក់

កាលពីថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋអ៊ីរ៉ាក់ បានអនុម័តលើការតែងតាំងរដ្ឋមន្ត្រី ចំនួន ២រូប បន្ថែមទៀត នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក នាយករដ្ឋមន្ត្រី Mohammed Shi’a al-Sudani ដែល មានសមាជិកចំនួន ២៣រូប ក្នុងរយៈពេលមួយខែ បន្ទាប់ពីការយល់ព្រមពីរដ្ឋាភិបាលរបស់លោក al-Sudan។ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយសភាបានឱ្យដឹងថា សមាជិកសភាបានអនុម័តដោយសំឡេង ភាគច្រើនដាច់ខាតក្នុងការតែងតាំងលោក Bangen Rekani ជារដ្ឋមន្ត្រីក្រសួងសំណង់ លំនៅដ្ឋាន រដ្ឋបាល និងសាធារណៈការ និងលោក Nizar Mohammed Saeed Amidi ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។ យោងតាមសេចក្តី ថ្លែងការណ៍​បានឱ្យដឹងទៀតថា បន្ទាប់ពីការតែងតាំង រដ្ឋមន្រ្តីទាំង២រូបបានស្បថចូលកាន់តំណែងនៅមុខសភា។ កាលពីថ្ងៃទី២៧ ខែតុលា សភាបានបោះឆ្នោតដោយសំឡេងភាគច្រើន​ដាច់ខាត​ដើម្បីផ្តល់សេចក្តីទុកចិត្តដល់រដ្ឋមន្ត្រី ចំនួន ២១រូប ក្នុងចំណោម ២៣រូប បន្ទាប់ពីលោក al-Sudani បានបង្ហាញបញ្ជីឈ្មោះក្រុមរបស់លោកសម្រាប់ការ អនុម័ត។ ទោះបីជាយ៉ាងណាក៏ដោយ សភាបានពន្យារពេលការបោះឆ្នោតលើរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលំនៅដ្ឋាន ដោយសារតែជម្លោះនយោបាយរវាងគណបក្សឃឺដទាំងពីរ….៕

https://english.news.cn/20221203/0aca1b57c69642218d2631d8dd94cba8/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`