logo logo
banner1
ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយមេដឹកនាំសភាអូស្រ្តាលី
 

លោកVuong Dinh ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម កំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីពីថ្ងៃទី៣០​ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២​។ នៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ លោកDinh មានគម្រោងជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើនរូប របស់ប្រទេស​អូស្រ្តាលី។

​នៅថ្ងៃទី៣០ ខែវិច្ឆិកា លោកDinh បានជួបពិភាក្សាការងារ នៅក្នុងរដ្ឋធានីCanberra ជាមួយលោកស្រីSue Lines ប្រធានព្រឹទ្ធសភា និងលោកMilton Dickប្រធានសភា​តំណាង​របស់ប្រទេសអូស្រ្តាលី។ នៅ ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញការយល់ឃើញដូចគ្នាថា ភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-អូស្រ្តាលី មានការរីកចម្រើនឥ​ឈប់ឈរ មានភាពប្រាកដប្រជា មានប្រសិទ្ធភាព និងនៅកើតឡើងលើគ្រប់វិស័យ ចាប់តាំងពីវិស័យកិច្ចការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការការពារសន្តិសុខ​ជាតិ អប់រំ កសិកម្ម រហូតដល់វិស័យការងារ។ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើការជួបប្រជុំ និងផ្លាស់ប្តូរបទពិ សោធន៍គ្នាជាប្រចាំ។ យន្តការពង្រឹងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រព្រឹត្តិទៅប្រកបដោយភាពបត់បែនតាមកាលៈទេសៈ ពេលខ្លះក្នុងលក្ខណៈជាការជួបប្រជុំដោយផ្ទាល់ និងពេលខ្លះទៀតក្នុង​លក្ខណៈជាកា​រជួបប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត។

​លោកDinh បានថ្លែងអំណរគុណប្រទេសអូស្រ្តាលី ចំពោះការបង្កើនការផ្តល់ជំនួយផ្លូវការសម្រាប់ អភិវឌ្ឍប្រទេសវៀតណាមឆ្នាំសារពើភណ្ឌ២០២២-២០២៣ ចំពោះ​ការជួយប្រទេសវៀតណាមក្នុងការប្រ យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានផ្តល់នូវវ៉ាក់សាំងចំនួន២៦.៤លានដូសសម្រាប់មនុស្សធំនិងកុមារ តាមយន្តការទំនាក់ទំនង​ទ្វេភាគី និងតាមយន្តការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងការផ្តល់សម្ភារ:បរិក្ខារពេទ្យជាច្រើនទៀត។

លោកDinhបានស្នើឱ្យភាគីអូស្រ្តាលី ជួយប្រទេសវៀតណាមឱ្យសម្រេចបាននូវគោលដៅនៃតុល្យ ភាពនៃការបញ្ចេញនិងការស្រូបយកកាបូនក្នុងបរិយាកាស(Net Zero Emission)ត្រឹមឆ្នាំ២០៥០ ជួយបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ជួយរក្សាឱ្យបានស្ថិរភាពនៃការផ្គត់ផ្គង់ធ្យូងថ្ម និងឧស្ម័ធម្មជាតិរាវ (Liquefied natural gas) ដើម្បីជួយធានាសន្តិសុខថាមពលវៀតណាម, ជួយបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម រ៉ែ និងអាកាសចរណ៍ និងជួយបង្កើនការផ្តល់ទិដ្ឋាការឱ្យកម្មករផ្នែកកសិកម្មវៀតណាម​ធ្វើការ ងារ​ក្នុងប្រទេសអូស្រ្តាលី…។

http://ព័ត៌មានអន្តរជាតិ ០២-១២-២២- មាស តូនី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-holds-talks-with-leaders-of-australian-parliament/244764.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`