logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយប្រធានាធិបតីឡាវ
 

លោក Li Zhanshu ទទួលជួបសន្ទនាការងារជាមួយលោក Thongloun Sisoulith

​កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជនចិន (NPC) បានទទួលជួបសន្ទនាការងារជាមួយលោក Thongloun Sisoulith អគ្គលេខា ធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ នៅរដ្ឋធានីប៉េកាំង។

លោក Li បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាប្រទេសជិតខាងសង្គមនិយម ជាមិត្ត និងជាសហគមន៍​មួយដែលមានអនាគតរួមនៃសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរ ទំនាក់ទំនងចិន-ឡាវបានឈាន​ចូលដល់​ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ លោក Li បានមានប្រសាសន៍បន្ថែមទៀតថា សភាប្រជាជនចិននឹងផ្តល់ការធានាផ្នែក​ច្បាប់សម្រាប់ការកសាង​ប្រទេសចិន ទៅជាប្រទេសសង្គមនិយមទំនើបក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ហើយមាន ឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋសភាឡាវ ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរសម្រេចបាន ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ព្រមទាំងចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនងរវាងប្រទេស​ចិន និង​ឡាវ​ឱ្យឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត​។

លោក Thongloun បានថ្លែងអំណរគុណដល់សភាប្រជាជនចិន សម្រាប់ការផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃដល់រដ្ឋសភាឡាវ ដោយបានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋសភាឡាវមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ស្តីពីអភិបាលកិច្ចជាមួយសភាប្រជាជនចិន និងជំរុញការអភិវឌ្ឍទំនាក់ ទំនងរវាងបក្សទាំងពីរ និងប្រទេស​ទាំងពីរ ៕

http://ព័ត៌មានសភាអន្តរជាតិ ០២-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221130/0a2fa8d5475f4420a66183a0a9fa3a4a/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`