សភាអាស៊ែបៃហ្សង់ បានថ្កោលទោសចំពោះសេចក្តីសម្រេចរបស់សភាបារាំង
ដោយថ្កោលទោសចំពោះសេចក្តីសម្រេចថ្មីរបស់សាធារណរដ្ឋបារាំង លើអ្វីដែលទីក្រុងប៉ារីសហៅថា “ការឈ្លាន ពាន” ប្រឆាំងនឹងសាធារណរដ្ឋអាមេនី កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២ សាធារណរដ្ឋអាស៊ែបៃហ្សង់ បានហៅសេចក្តីសម្រេចខាងលើនេះថា “ការបង្កហេតុមួយទៀត ដោយបារាំងប្រឆាំងនឹងអាស៊ែបៃហ្សង់” ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាស៊ែបៃហ្សង់បានឱ្យដឹងថា “សេចក្តីសម្រេចប្រឆាំងដែលមិនត្រឹម ត្រូវ និងបង្កាច់បង្ខូចប្រទេសអាស៊ែបៃហ្សង់ ដែលសភាជាន់ទាបបារាំង (រដ្ឋសភា) បានអនុម័តកាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាទង្វើញុះញង់មួយទៀតរបស់ប្រទេសបារាំងប្រឆាំងនឹងអាស៊ែបៃហ្សង់ ដែលស្រដៀងទៅ នឹងសេចក្តីសម្រេចដែលព្រឹទ្ធសភាបានអនុម័តកាលពីពេលថ្មីៗនេះដែរ”។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា សេចក្តី សម្រេចគឺ “មានគោលបំណងធ្វើឱ្យខូចដល់ដំណើរការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាង ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”….៕
https://www.aa.com.tr/en/politics/azerbaijan-slams-new-french-parliamentary-resolution-as-provocation-/2752647
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម