លោក Anthony Albanese (ឆ្វេង) ក្នុងពិធីទទួលស្វាគមន៍លោក Vuong Dinh Hue
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារ ណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីជាលើកដំបូងក្នុងតួនាទីជាប្រធានរដ្ឋសភាវៀតណាម នៅក្នុងជំនួបពិភាក្សាការងារជា មួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ។
លោកប្រធាន Hue បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលរដ្ឋាភិបាលរបស់លោក Albanese សម្រេចបានក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខសង្គម និង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងតួនាទីរបស់អូស្ត្រាលីនៅលើឆាក អន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះ លោក Albanese បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុង ប្រទេសអូស្ត្រាលីរបស់ប្រធាន Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីភាគីទាំងពីរបានបើកព្រំដែនឡើងវិញយ៉ាងពេញលេញ។ លោក Albanese បានបន្តថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ លោក Albanese បានវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលជាក់ស្តែងនៃជំនួបនាពេលថ្មីៗនេះជាមួយលោកប្រធានាធិបតី Nguyen Xuan Phuc និងលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និង កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយដែលទំនាក់ទំនងវៀតណាម-អូស្ត្រាលីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសលើសសរស្តម្ភដែលបានលើកឡើង ក្នុងកម្មវិធីសកម្មភាព ដើម្បីសម្រេចឱ្យបាននូវភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលឆ្នាំ ២០២០-២០២៣។ ភាគីទាំងពីរបានឯកភាពថា នៅសល់ឱកាសដ៏ធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសន្តិសុខ-ការពារជាតិ ការអប់រំ-បណ្តុះបណ្តាល ការងារ កសិកម្ម និងទេសចរណ៍។ ឈរលើមូលដ្ឋាន នៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគាំទ្រការ លើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមពេលវេលា សមស្រប៕
http://ព័ត៌មានសភាអន្តរជាតិ ០១-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-meets-with-australian-prime-minister/244762.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម