logo logo
banner1
កិច្ចប្រជុំរបស់ APF ឈានទៅរកកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ និងជំងឺ
 

រូបភាព៖ សមាជិកសភានិយាយភាសាបារាំងថតរូបអនុស្សាវរីយ៍ជុំគ្នា

កាលពីថ្ងៃទី២៨ និងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Da Nang រដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក​លើកទី១០ នៃសភានិយាយភាសាបារាំង (APF) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វិបត្តិផ្នែកវេជ្ជសាស្រ្ត និង​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សមាជិកសភាដែលចូលរួមបានពិចារណាលើកិច្ចសហការអន្តរជាតិប្រកប ដោយការទទួលខុសត្រូវ និងនិរន្តរភាពក្នុងការប្រែប្រួល​អាកាសធាតុ ដែលពួកគេបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ ធំបំផុតមួយ ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិក្នុងសតវត្សទី២១ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកស្រី Nguyen Thuy Anh ប្រធានគណៈកម្មាធិការកិច្ចការសង្គមនៃរដ្ឋសភាវៀតណាមបានផ្តល់អនុសាសន៍ឱ្យ សភានៃប្រទេសនិយាយភាសាបារាំង (Francophone) ឆាប់បញ្ចូលការប្តេជ្ញាចិត្តអន្តរជាតិស្តីពីការប្រែប្រួលអាកាស ធាតុទៅក្នុងច្បាប់ និងការអនុវត្តក្នុងស្រុកព្រមទាំងពង្រឹងការត្រួតពិនិត្យ និងបែងចែកថវិកាសម្រាប់ការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ….៕

https://en.vietnamplus.vn/apf-meeting-goes-into-cooperation-against-climate-change-diseases/244733.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`