សេចក្តីព្រាងសេចក្តីសម្រេចនេះ បានចែងថា ការស្លាប់រង្គាលដោយភាពអត់ឃ្លាននេះ មិនមែន កើតឡើងមកពីការមិនបានប្រមូលផលកសិកម្មឡើយ, ថ្នាក់ដឹកនាំនយោបាយរបស់សហភាពសូវៀត ក្រោមការដឹកនាំរបស់ Josef Stalin គឺជាអ្នកទទួលខុសត្រូវលើគ្រោះទុរ្ភិក្សនេះ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ បានបញ្ជាក់ទៀតថា រឿងរ៉ាវដែលបានកើតឡើងទាំងអស់ ប្រជាពលរដ្ឋអ៊ុយក្រែនបានដាក់
ការសង្ស័យយ៉ាងខ្លាំងទៅលើមេដឹកនាំសូវៀត Josef Stalin និងបានចងចាំថា ប្រជាពលរដ្ឋអ៊ុយក្រែន ទាំងមូល បានរងផលប៉ះពាល់ដោយសារភាពអត់ឃ្លាន និងការគៀបសង្កត់ មិនត្រឹមតែតំបន់មួយចំនួនដែលផលិតគ្រាប់ធញ្ញជាតិប៉ុណ្ណោះទេ៕