logo logo
banner1
គណបក្សប្រជាធិបតេយ្យសេរីកូរ៉េខាងត្បូងដាក់ញត្តិសម្តែង ការមិនទុកចិត្តលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
 

គណបក្សប្រជាធិបតេយ្យសេរីកូរ៉េខាងត្បូងដាក់ញត្តិសម្តែងការមិនទុកចិត្តលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

 កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គណបក្សប្រជាធិបតេយ្យសេរីកូរ៉េខាងត្បូង បានដាក់ញត្តិទៅរដ្ឋសភា សម្តែងការមិនទុកចិត្តលើលោក Lee Sang-min រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃកូរ៉េខាងត្បូង ហើយបានព្រមាន​ថា ខ្លួន នឹងជំរុញឱ្យមានការចោទប្រកាន់លើលោក Lee ប្រសិនបើលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មិនបាន​បញ្ចប់មុខតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ។ សេចក្តីព្រាងច្បាប់នេះ តម្រូវឱ្យលោក Lee ទទួលខុសត្រូវលើការធ្វេសប្រហែសចំពោះវិធានការ​សុវត្ថិភាព​សាធារណៈ ដែលបានបណ្តាលបាត់បង់ជីវិត ប្រជាពលរដ្ឋចំនួន ១៥៨ នាក់ ក្នុងពិធីបុណ្យ Halloween ក្នុងតំបន់ពាណិជ្ជកម្មពហុវប្បធម៌ Itaewon ក្នុងស្រុក Yongsan ភាគកណ្តាលរដ្ឋធានីសេអ៊ូល និងបានអំពាវនាវឱ្យដកលោក Lee ចេញពីតំណែង៕

https://koreajoongangdaily.joins.com/2022/11/30/national/politics/Korea-National-Assembly-Democratic-Party/20221130172033974.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`