logo logo
banner1
ព្រឹទ្ធសភាអាមេរិកអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា
 

កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ស្តីពីការគោរពសិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍ (The Respect for Marriage) ដើម្បីផ្តល់ការការពារចំពោះការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងការរៀបអាពាហ៍ពិពាហ៍រវាងជាតិសាសន៍ខុសគ្នា ដោយ សំឡេង៦១យល់ស្រប ៣៦មិនយល់ស្រប។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់សភាតំណាង សហរដ្ឋអាមេរិក ពិភាក្សានិងអនុម័តសាឡើងវិញ មុននឹងបញ្ជូនទៅប្រធានាធិបតីដើម្បី​ចុះ​ហត្ថលេខាឱ្យក្លាយជាច្បាប់។ តាមពិតទៅ សេចក្តីព្រាងច្បាប់នេះមានប្រភពចេញពីសភាតំណាង ដែលក្នុងខែកក្កដា ឆ្នាំ២០២២ សភាតំណាងបោះឆ្នោតអនុម័តដោយ​សំឡេង​២៦៧ គាំទ្រ និង១៥៧ជំទាស់។ ប៉ុន្តែដោយសារព្រឹទ្ធសភា បានធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់នេះ នៅត្រង់ចំណុចនៃការការពារសេរីភាពសាសនា ដូច្នេះ ទើបសេចក្តី​ព្រាង​ច្បាប់ត្រូវបញ្ជូនទៅសុំការអនុម័តយល់ ព្រមពីសភាតំណាងជាថ្មីម្តងទៀត។

​សេចក្តីព្រាងច្បាប់នេះ អាចនឹងមិនមានវាសនាក្លាយជាច្បាប់ក៏ថាបាន ប្រសិនបើតុលាការកំពូលសហរដ្ឋអាមេរិកធ្វើការជំទាស់ ករណីសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធក្នុងការ​រំលូតកូន ដែលត្រូវបានតុលាការកំពូលសហរដ្ឋអាមេរិកជំទាស់ឱ្យអនុវត្តនៅទូទាំងសហរដ្ឋអាមេរិក។

សេចក្តីព្រាងច្បាប់នេះមានភាពចម្រូងចម្រាសច្រើន ពីព្រោះ(១) នឹងនាំឱ្យមានការនិរាករណ៍នូវ  ចំណុចមួយចំនួននៃច្បាប់ឆ្នាំ១៩៩៦ គឺច្បាប់ស្តីពីការការពារការរៀប​អាពាហ៍ពិពាហ៍ (The Defense of Marriage Act) ដែលកំណត់ថាអាពាហ៍ពិពាហ៍​ គឺជាការចងសម្ព័ន្ធរវាងបុរសម្នាក់និងស្រ្តីម្នាក់។ ច្បាប់របស់ រដ្ឋសហព័ន្ធអនុញ្ញាតឱ្យ រដ្ឋនីមួយៗមានសិទ្ធិហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ទោះបីករណី ដដែលនេះ គឺជារឿងស្របច្បាប់នៅក្នុងរដ្ឋដទៃក៏ដោយ។ (២) យោងតាមសេវា​ស្រាវជ្រាវ​របស់​​សភាសហរដ្ឋអាមេរិក មានជាង៣០រដ្ឋ(របស់អាមេរិក) ដែលរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬទាំងរដ្ឋធម្មនុញ្ញនិងច្បាប់ នៃរដ្ឋទាំងនោះបានហាមឃាត់មិនឱ្យមានការ​រៀប​អាពាហ៍ពិ ពាហ៍ភេទដូចគ្នា។ រដ្ឋ Arkansas រដ្ឋColorado រដ្ឋFlorida រដ្ឋGeorgia រដ្ឋIdaho រដ្ឋKansas រដ្ឋKentucky រដ្ឋLouisiana រដ្ឋMichigan រដ្ឋMissouri រដ្ឋ​Montana រដ្ឋNebraska រដ្ឋNorth Carolina រដ្ឋOhio រដ្ឋOregon រដ្ឋSouth Dakota រដ្ឋTennessee រដ្ឋVirginia រដ្ឋ Wisconsin គឺជាបណ្តារដ្ឋដែលបានធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហាមឃាត់មិនឱ្យមាន  អាពាហ៍ពិពាហ៍ភេទដូចគ្នា…។

http://ព័ត៌មានអន្តរជាតិ ៣០-១១-២២- មាស តូនី ប្រែសម្រួលពី៖ https://www.penncapital-star.com/dc-bureau/u-s-senate-passes-bill-protecting-same-sex-marriage/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`