ប្រធានាធិបតីម៉ុងហ្គោលី និងលោកជំទាវទី១ ធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសជប៉ុន
សារព័ត៌មាន AKIPRESS.COM៖ លោក Khurelsukh Ukhnaa ប្រធានាធិបតីប្រទេសម៉ុងហ្គោលី និងលោក ជំទាវ Bolortsetseg Luvsandorj បានអញ្ជើញមកដល់រាជធានីតូក្យូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋមួយមកកាន់ប្រទេសជប៉ុន នៅថ្ងៃខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាង ប្រទេសម៉ុងហ្គោលី និងជប៉ុន។ ប្រធានាធិបតីម៉ុងហ្គោលីរូបនេះ ត្រូវបានស្វាគមន៍ដោយលោក Shunsuke Takei រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Batjargal Dambadarjaa ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី, ឯកអគ្គរដ្ឋ
ទូតម៉ុងហ្គោលីប្រចាំប្រទេសជប៉ុន, លោក Takehiro Shimada ប្រធានពិធីការក្រសួងការបរទេសជប៉ុន និង លោក D. Batjargal ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំប្រទេសជប៉ុន។ លោក Ukhnaa ប្រធានាធិបតីម៉ុងហ្គោលី នឹងជួបពិភាក្សាការងារជាមួយព្រះចៅអធិរាជជប៉ុន Naruhito និងបើកកិច្ចពិភាក្សាជាផ្លូវការជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក។ លោក Ukhnaa ក៏នឹងទទួល ជួបបដិសណ្ឋារកិច្ចជាមួយលោក Hiroyuki Hosoda ប្រធានសភាជាន់ទាបជប៉ុន និងលោក Hidehisa Otsuji ប្រធានសភាជាន់ខ្ពស់ជប៉ុន, ប្រធានក្រុមមិត្តភាពសភាជប៉ុន-ម៉ុងហ្គោលីក្នុងសភាជាន់ទាបជប៉ុន គឺ លោក Moto Hayashi និងលោក Toshihiro Nikai៕
https://akipress.com/news:687134:President_and_First_Lady_of_Mongolia_arrive_on_state_visit_to_Japan/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម