លោក Hassan Bin Abdullah Al-Ghanim ប្រធានសភារដ្ឋកាតា
ក្រុមប្រឹក្សាស៊ូរ៉ា(សភារដ្ឋកាតា) បានសម្តែងនូវការជំទាស់របស់ខ្លួនចំពោះ សេចក្តីសម្រេចនាពេល ថ្មីៗនេះដោយសភាអឺរ៉ុប ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងប្រទេស ក្នុងឈូង សមុទ្រមួយនេះ។ កាលពីថ្ងៃ ព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយអំពាវនាវដល់រាជរដ្ឋាភិបាលទីក្រុងដូហា និង FIFA ត្រូវពង្រីកសំណងដល់ ក្រុមគ្រួសារកម្មករ ដែលរងគ្រោះក្នុងពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ World Cup 2022។ សភាអឺរ៉ុបថ្លែងថា មានការរំលោភសិទ្ធិមនុស្សដែលគេជឿថា បណ្តាលឱ្យជនទេ សន្តរ ប្រវេសន៍ជាកម្មករបានស្លាប់បាត់បង់ជីវិត។
លោក Hassan Bin Abdullah Al-Ghanim ប្រធានសភាកាតាបានថ្លែងថា ជំហររបស់សភាអឺរ៉ុប ដោយផ្អែកលើ “ការចោទប្រកាន់ក្លែងក្លាយ និងព័ត៌មានបំភាន់”។ សភាមួយនេះបានបន្តនូវ “យុទ្ធនាការគួរ ឱ្យស្អប់ខ្ពើម មន្ទិលសង្ស័យ និងជាប្រព័ន្ធមានគោលដៅលើរដ្ឋកាតា ដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា បាល់ទាត់ពិភពលោក (Wold Cup)”…៕
https://www.middleeastmonitor.com/20221129-qatar-slams-european-parliament-over-human-rights-allegations/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម