លោកបណ្ឌិត Hassan bin Abdullah Al Ghanim ប្រធានសភានៃរដ្ឋកាតា
ឯកឧត្តមបណ្ឌិត Hassan bin Abdullah Al Ghanim ប្រធានក្រុមប្រឹក្សាស៊ូរ៉ា(សភារដ្ឋកាតា)បាន ទទួលជួបមន្រ្តីសភានៃបណ្តាប្រទេសមួយចំនួន ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងរដ្ឋកាតា។ លោក Al Ghanim បានទទួលជួបប្រធានឧត្តមក្រុមប្រឹក្សារដ្ឋលីប៊ី ប្រធានសភាតំណាងប្រេស៊ីល អនុប្រធាន សភាហ្សកដានី អនុប្រធានសភារវ៉ាន់ដា ប្រធានក្រុមមិត្តភាពសភាលីប៊ី-កាតា ប្រធានក្រុមមិត្តភាពសភា តំណាងហ្សកដានី-កាតា និងប្រធានក្រុមមិត្តភាពសភាម៉ារ៉ុក-កាតា។
ក្នុងអំឡុងពេលនៃជំនួប សមាជិកសភាដែលជាភ្ញៀវបានកោតសរសើរការរៀបចំបានយ៉ាងល្អអស្ចារ្យ FIFA World Cup Qatar 2022 និងហេដ្ឋារចនាសម្ព័ន្ធដ៏ជឿនលឿនរបស់កាតា។ រដ្ឋកាតាបានបង្ហាញ ឱ្យឃើញនូវសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំការប្រកួតកីឡាដ៏ពិសេស និងជោគជ័យក្នុងការបង្កើតបរិយាកាសដ៏ត្រឹមត្រូវសម្រាប់រដូវកាលបាល់ទាត់មួយនេះ។ ក្នុងជំនួបខាងលើក៏បានពិនិត្យមើលឡើងវិញលើ កិច្ចការមួយចំនួនពាក់ព័ន្ធនឹងការងារសភា និងការស្វែងរកមធ្យោបាយក្នុងការពង្រឹងចំណងទាក់ទង សភា…៕