លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
តបតាមការអញ្ជើញរបស់លោក Milton Dick ប្រធានសភាតំណាងអូស្រ្តាលី លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្រ្តាលី និងលោក Adrian Rurawhe ប្រធានសភានូវែលសេឡង់ គណៈប្រតិភូជាន់ខ្ពស់មួយដឹកនាំដោយលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
វៀតណាម-អូស្រា្តលី មានបំណងលើកកម្ពស់ចំណងទាក់ទង៖ អូស្រា្តលី គឺជាដៃគូយុទ្ធសាស្រ្តមួយ របស់វៀតណាមនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងតែឈានឡើងយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ ក្នុងលំហូរនៃការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចំណងទាក់ទងរវាងរដ្ឋសភាវៀតណាម និងសភាអូស្រ្តាលី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានរីកចម្រើនឡើង ទាំងកម្រិតទ្វេភាគី និងពហុភាគី។ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបង្កើតក្រុមមិត្តភាពសភាវៀតណាម-អូស្រា្តលី កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ នៅឯវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ (IPU AIPA APPF ASEP…) គណៈប្រតិភូសភានៃប្រទេសទាំងពីរបានពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធស្តីពីកិច្ចការតំបន់ និងអន្តរជាតិរួមគ្នា។
ភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម-នូវែលសេឡង់ រីកចម្រើនយ៉ាងខ្លាំងក្លា៖ នូវែលសេឡង់ក៏ជាដៃគូយុទ្ធសាស្រ្តមួយរបស់វៀតណាមផងដែរ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកំពុងតែឈានឡើងយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ នៅឯវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ (IPU AIPA APPF ASEP…) គណៈប្រតិភូសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគ្នាទៅវិញទៅមកជាទៀង ទាត់ និងបានសម្របសម្រួលយ៉ាងជិតស្និទ្ធស្តីពីកិច្ចការតំបន់ និងជាតិ ព្រមទាំងសេដ្ឋកិច្ចដែលជាផលប្រយោជន៍ទៅវិញទៅមក។
លើសពីនេះទៀត រដ្ឋសភាវៀតណាមនីតិកាលទី១៥ ខិតខំបន្តដើម្បីបង្កើតក្រុមមិត្តភាពវៀតណាម-នូវែលសេឡង់ និងរក្សានូវការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកជាមួយស្ថានទូតនូវែលសេឡង់ប្រចាំនៅវៀតណាម។ គួរបញ្ជាក់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោក Hue ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ចាប់តាំងពីប្រទេសទាំង៣ បានបើកប្រទេសឡើងវិញ ក្រោយជំងឺរាតត្បាតជាសកលកូវីដ-១៩៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.vietnamplus.vn/thuc-day-hop-tac-voi-hai-doi-tac-chien-luoc-o-nam-thai-binh-duong/832790.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម