លោក Shuhei Kishimoto អតីតសមាជិកសភាជាន់ទាបជប៉ុនជាប់ឆ្នោតជាអភិបាលក្រុង Wakayama
ទីក្រុង Wakayama៖ កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Shuhei Kishimoto អតីតសមាជិកសភាជាន់ទាបជប៉ុន បានជាប់ឆ្នោតជាអភិបាលក្រុង Wakayama ភាគខាងលិចប្រទេសជប៉ុនជាលើកដំបូង។ បេក្ខជនឯករាជ្យវ័យ ៦៦ ឆ្នាំ រូបនេះ បានឈ្នះគូប្រជែងរបស់ខ្លួន ២ រូប ផ្សេងទៀត ដោយទទួលបានការគាំទ្រពីកម្លាំងគណបក្សនយោបាយធំទាំងពីរ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងនយោបាយជាតិ។ ជ័យជំនះរបស់លោក Kishimoto នេះ ត្រូវបានគាំទ្រដោយគណបក្សប្រជាធិបតេយ្យសេរី, គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន, និងគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន និងគណបក្សប្រជាធិបតេយ្យសង្គមនៅមូលដ្ឋាន។ លោក Kishimoto បានទាញយកប្រយោជន៍ ពីអំណាចដែលបានរៀបចំឡើងនេះដើម្បីប្រមូលសន្លឹកឆ្នោត។
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Kishimoto ដែលជាសមាជិកសភាជាន់ទាប ១ រូប មកពីគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន បានសន្យាថា នឹងផ្តោតលើការជំរុញឧស្សាហកម្មកសិកម្ម និងទេសចរណ៍ និងវិធានការជួយចិញ្ចិមបីបាច់ថែទាំកុមារ។ គូប្រជែង ២ រូប របស់លោក Kishimoto គឺលោកស្រី Nana Honma អាយុ ៥៣ ឆ្នាំ ជាបេក្ខជនឯករាជ្យ ដែលធ្លាប់បម្រើការងារជាមន្ត្រីនៅក្រសួងការបរទេស និងលោកស្រី Michiko Matsuzaka អាយុ ៦៦ ឆ្នាំ ជាបេក្ខជនថ្មី ត្រូវបានយល់ស្របជាផ្លូវការដោយគណបក្សកុម្មុយនិស្តជប៉ុន៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022112700329/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម