logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយប្រធានាធិបតីម៉ុងហ្គោលី
 

លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោក Ukhnaagiin Khurelsukh ក្នុងរដ្ឋធានីប៉េកាំង

​កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជនចិន (NPC) បានជួបជាមួយលោក Ukhnaagiin Khurelsukh ប្រធានាធិបតីនៃប្រទេសម៉ុងហ្គោលី។

ដោយកត់សម្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី គឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ លោក Li បានមានប្រសាសន៍ថា ទំនាក់ទំនងចិន-ម៉ុងហ្គោលី ត្រូវបានគេ​រំពឹងថានឹងមានការវិវឌ្ឍថ្មី ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោក Li បានមានប្រសាសន៍បន្តទៀតថា ប្រទេសចិនបានត្រៀមខ្លួន​រួចជា​ស្រេចក្នុងការធ្វើការជាមួយម៉ុងហ្គោលី ដើម្បីបន្តផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញ ទៅមក ហើយនឹងស្វែងរកការរួមបញ្ចូលគ្នាបន្ថែមទៀតលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ ការសម្របសម្រួលគោលនយោបាយកាន់តែប្រសើរ និងកិច្ចសហប្រតិបត្តិការពហុភាគីបន្ថែមទៀត។ លោក Li បាន​​មាន​​​ប្រសាសន៍ បន្ថែមថា ប្រទេសចិនមានឆន្ទៈបន្តការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសម៉ុងហ្គោលី និងបង្កើនកិច្ចសន្ទនា ព្រមទាំងកិច្ច​សហប្រតិបត្តិការ ដើម្បីផ្តល់ការធានាផ្នែកច្បាប់សម្រាប់កិច្ចសហប្រតិ បត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរចំពោះជោគជ័យនៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្ត ចិន លោក Khurelsukh បានមានប្រសាសន៍ថា ប្រទេសម៉ុងហ្គោលី​ត្រៀម​ខ្លួន​​​ជាស្រេចក្នុងការពង្រឹងភាព ជាអ្នកជិតខាងដ៏ល្អរយៈពេលវែងរបស់ខ្លួនជាមួយប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និង​លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងម៉ុងហ្គោលី-ចិន៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221128/60b7c7a7550346699c9ad0bd4a79fe72/c.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`