logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ចាកចេញពីរដ្ឋធានីហាណូយ ដើម្បីបំពេញទស្សនកិច្ចនៅ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់
 

លោក Vuong Dinh Hue អញ្ជើញចាកចេញពីរដ្ឋធានីហាណូយ

កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ដើម្បី​ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ច នេះធ្វើឡើង​តបតាមការអញ្ជើញរបស់លោក Milton Dick ប្រធានសភាតំណាងអូស្ត្រាលី, លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី និងលោក Adrian Rurawhe ប្រធានសភា​តំណាង​នូវែលសេឡង់។ ដំណើរទស្សនកិច្ច របស់លោក Hue ធ្វើឡើងក្នុងបរិបទដែលទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់កំពុងពន្លឿនការស្តារសេដ្ឋកិច្ច ឡើងវិញ និង​អនុវត្តន៍សកម្មភាពខាងក្រៅជាច្រើន។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Hue ទៅ កាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់តាំងពីវៀតណាម និង​ប្រទេស​ទាំងពីរបានបើកទ្វារឡើងវិញយ៉ាង ពេញលេញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសទាំងពីរ ក្នុងនាមលោក Hue ជាប្រធានរដ្ឋសភាវៀតណាម….៕

https://en.vietnamplus.vn/top-legislator-leaves-hanoi-for-visits-to-australia-new-zealand/244645.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`