លោក Ruslan Stefanchuk ប្រធានាសភានៃប្រទេសអ៊ុយក្រែន
លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែនបានថ្លែងថា លោកនឹងស្នើដល់សមភាគីរបស់ លោកមកពីជុំវិញពិភពលោកឱ្យទទួលទទួលស្គាល់ពីសោកនាដកម្ម Holodomor (គ្រោះមហាអត់ឃ្លាន) ឆ្នាំ១៩៣២-១៩៣៣ ថាជា “អំពើប្រល័យពូជសាសន៍លើប្រជាជនអ៊ុយក្រែន” នៅក្នុងរបបអតីតសហភាព សូវៀត។ ការទទួលស្គាល់សោកនាដកម្ម Holodomor គឺ “ពិតជាសំខាន់ខ្លាំងណាស់ចំពោះការបង្កើត និង ការអភិវឌ្ឍរដ្ឋអ៊ុយក្រែន”។ លោក Stefanchuk ប្រធានសភាដែលមានតែ ១ថ្នាក់របស់អ៊ុយក្រែនបានថ្លែង បែបនេះប្រាប់ដល់ឯកអគ្គរដ្ឋទូតនានា នៅឯសន្និសីទប្រចាំឆ្នាំមួយ ហើយថា លោកនឹងធ្វើសំណើខាងលើ នេះនៅក្នុង ខែមករា ឆ្នាំ២០២៣ ខាងមុខ។
សោកនាដកម្ម Holodomor ត្រូវបានចាត់ទុកថាជា ព្រឹត្តិការណ៍ដ៏ឈឺចាប់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត អ៊ុយក្រែន។ យ៉ាងហោចណាស់ មានមនុស្សជាង ៣.៩លាននាក់ បានដាច់ពោះស្លាប់ ក្នុងរវាងឆ្នាំ១៩៣២ និងឆ្នាំ១៩៣៣ បណ្តាលមកពីគោលនយោបាយរបស់លោក Stalin និងកសិកម្មសមូហភាព។ នេះបើតាម វិទ្យាស្ថានជាតិនៃការចងចាំរបស់អ៊ុយក្រែន។ តាមការប៉ាន់ប្រមាណ មានមនុស្សរវាងពី ៥.៧ ទៅ ៨.៧ លាននាក់បានស្លាប់ដោយអត់ឃ្លាន នៅទូទាំងសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (USSR)…៕
https://www.aa.com.tr/en/russia-ukraine-war/kyiv-to-push-for-genocide-recognition-of-ukrainians-starvation-under-stalin/2748758
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម