logo logo
banner1
សភាអ៊ីរ៉ង់អនុម័តចូលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ
 

សម័យប្រជុំរបស់សភាអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា)

សមាជិកសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានអនុម័តជាឯកច្ឆ័ន្ទច្បាប់ស្តីពីការចូលរបស់ប្រទេសអ៊ីរ៉ង់ទៅកាន់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាស្ថាប័ន នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ អឺរ៉ាស៊ី ដែលមានមូលដ្ឋាននៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងអំឡុងពេលនៃសម័យប្រជុំបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២  សមាជិកសភាទាំង ២០៥រូប ដែលមានវត្តមានបាន និយាយថា “យល់ព្រម” ចំពោះភាពទូទៅ និងព័ត៌មានលម្អិតនៃច្បាប់ស្តីពីសមាជិកភាពអចិន្ត្រៃយ៍ របស់ សាធារណរដ្ឋឥស្លាមនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ។

វិធានការនេះបានអនុញ្ញាតឱ្យរដ្ឋបាលអ៊ីរ៉ង់ចុះហត្ថលេខាលើឯកសារចំនួន ៤៩ ដែលត្រូវការសម្រាប់ សមាជិកភាពអចិន្ត្រៃយ៍ SCO ស្របតាមកិច្ចខិតខំប្រឹងប្រែងដើម្បី​លើក​កម្ពស់ “អន្តរកម្មសេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងនយោបាយ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់” របស់សាធារណរដ្ឋឥស្លាម។ កាលពីខែកញ្ញា ប្រទេសអ៊ីរ៉ង់​បានចុះហត្ថលេខាលើអនុស្សរណៈនៃការប្តេជ្ញាចិត្តសម្រាប់សមាជិក ភាពអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមក្នុងតំបន់ដ៏មានឥទ្ធិពលមួយឆ្នាំបន្ទាប់ពី SCO បានយល់​ព្រម​លើពាក្យ​សុំចូលជាសមាជិករបស់រដ្ឋធានីតេហេរ៉ង់ ។ សម្ព័ន្ធភាព SCO ត្រូវបានបង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន សហព័ន្ធរុស្ស៊ី សាធារណរដ្ឋអ៊ូសបេគីស្ថាន សាធារណរដ្ឋ​កាហ្សាក់ស្ថាន សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន និងសាធារណរដ្ឋតាជីគីស្ថាន ក្នុងឆ្នាំ២០០១ ហើយត្រូវបានទទួលស្គាល់ថាជាអង្គការក្នុងតំបន់ធំជាងគេលើពិភពលោក ដែលមាន​សមាជិកចំនួន ៨ និងរដ្ឋសង្កេតការណ៍ចំនួន ៤ ។

ប្រទេសអ៊ីរ៉ង់បានទទួលឋានៈជាអ្នកសង្កេតការណ៍នៅក្នុងអង្គការនេះ កាលពីខែមិថុនា ឆ្នាំ២០០៥៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://ifpnews.com/iran-parliament-accession-shanghai-cooperation-organization/amp/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`