លោក Li Zhanshu (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Miguel Diaz-Canel Bermudez
កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនចិន (NPC) ជួបសន្ទនា ការងារជាមួយលោក Miguel Diaz-Canel Bermudez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត គុយបា និងជាប្រធានាធិបតីនៃសាធារណរដ្ឋគុយបា។ ដោយកត់សម្គាល់ថាសាធារណរដ្ឋប្រជាមានិតចិន និង សាធារណរដ្ឋគុយបាជាមិត្តល្អ សមមិត្តល្អ និងបងប្អូនល្អ ដែលចែករំលែកភាពសុខដុមរមនាជាមួយគ្នានោះ លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ បានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគុយបាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀត ជ្រែកពីបរទេស។ ឆ្លៀតក្នុងឱកាសនោះ លោក Diaz-Canel បានមានប្រសាសន៍ថា ប្រទេសគុយបាមាន ឆន្ទៈចង់ឃើញប្រទេសចិនសម្រេចបាននូវការស្តារជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មរបស់ចិន ហើយសង្ឃឹម ថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ….៕
https://english.news.cn/20221125/9fb30d77198343a6bb962a7450e7fd37/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម