សភាអឺរ៉ុបអនុម័តសេចក្តីសម្រេចប្រឆាំងនឹងរុស្ស៊ីក្នុងសំឡេង ៤៩៤ ទល់នឹង ៥៨សំឡេង និងអនុបវាទ ៤៤សំឡេង
ស្ថានបេសកកម្មសហព័ន្ធរុស្ស៊ីប្រចាំសហភាពអឺរ៉ុបបានថ្កោលទោសសេចក្តីសម្រេចដ៏ឆ្កួតលីលា និង គួរឱ្យអស់សំណើចរបស់សភាអឺរ៉ុបស្តីពីការទទួលស្គាល់ថា រុស្ស៊ីជារដ្ឋគាំទ្រអំពើភេរវនិយម។ “បើទោះបីជា ការពិតដែលថា ទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលដាក់ដោយសហភាពអឺរ៉ុប បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាន ភាពសេដ្ឋកិច្ចសង្គមរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងបណ្តាលឱ្យមានវិបត្តិស្បៀង និងថាមពលនៅ ក្នុងសហភាពអឺរ៉ុប។
ស្ថានបេសកកម្មរុស្ស៊ីក្នុងទីក្រុង Brussels បានចេញសេចក្តីប្រកាសព័ត៌មានមួយថា សភាអឺរ៉ុបមិន គ្រាន់តែសម្លឹងរកហេតុផលថ្មីរហូតដើម្បីបង្កើនសម្ពាធនយោបាយ និងសេដ្ឋកិច្ចមកលើរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តួចផ្តើមនូវកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតលេសមួយផ្សេងទៀត សម្រាប់ការទទួលយក គោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់យើង ដល់កម្រិតថ្មីមួយ”។
គួរបញ្ជាក់ផងដែរថា សភាអឺរ៉ុបទើបតែបានអនុម័តសេចក្តីសម្រេចមួយប្រកាសថា រុស្ស៊ីជារដ្ឋគាំទ្រ អំពើភេរវនិយម ដោយសារតែសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ សេចក្តីសម្រេចខាងលើនេះត្រូវ បានអនុម័តក្នុងសំឡេង ៤៩៤ ទល់នឹង ៥៨សំឡេង និងអនុបវាទ ៤៤សំឡេង…៕
https://menafn.com/1105227878/Russia-Condemns-European-Parliament-Resolution-Against-Russia
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម