logo logo
banner1
រដ្ឋសភាកូរ៉េខាងត្បូងអនុម័តផែនការស៊ើបអង្កេតរបស់សភាលើ​ សោកនាដកម្មនៅតំបន់ពាណិជ្ជកម្មពហុវប្បធម៌ Itaewon
 

លោក Joo Ho-young ប្រធានក្រុមសមាជិកសភាគណបក្សអំណាចប្រជាជន (ឆ្វេង) និងលោក Park Hong-geunប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យប្រកាស​រួមគ្នាបើកការស៊ើបអង្កេតលើសោកនាដកម្ម​ ​នៅតំបន់ Itaewon នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអនុម័តផែនការស៊ើបអង្កេតរបស់សភាលើហេតុការណ៍ហ្វូងមនុស្សប្រជ្រៀតជាន់គ្នានៅតំបន់ពាណិជ្ជកម្មពហុវប្បធម៌ Itaewon ដោយចាប់ផ្តើមស៊ើបអង្កេតរយៈពេល ៤៥ ថ្ងៃ មួយថ្ងៃបន្ទាប់ពីគណបក្សនយោបាយសំខាន់ៗមួយចំនួន បានឈានដល់កិច្ចព្រមព្រៀងរួមមួយកាលពីពេលថ្មីៗនេះ។

​កាលពីពេលថ្មីៗនេះ គណៈកម្មាធិការពិសេសដែលមានសមាជិក ១៨ រូប ទទួលបន្ទុកលើការស៊ើបអង្កេតលើផែនការដែលបានដាក់ចេញ បានបើកសវនាការរបស់ខ្លួន​នៅក្នុង​សភា រួមនឹងសកម្មភាពស៊ើបអង្កេតផ្សេងៗទៀតលើសោកនាដកម្ម ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សដែលបានទៅរួមក្នុងពិធីបុណ្យ Halloween យ៉ាងហោចណាស់ ១៥៨ នាក់ ក្នុងហេតុការណ៍មនុស្សពពាក់ពពូនគ្នាក្នុងស្រុក Itaewon នៃរដ្ឋធានីសេអ៊ូល កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ ការស៊ើបអង្កេតនេះ គ្រោងធ្វើរហូត​ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

​បើតាមផែនការនេះ ភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាល បានដាក់ការស៊ើបអង្កេតនេះបញ្ចូលក្នុងការងាររបស់រដ្ឋ ដើម្បីត្រួតពិនិត្យលើរដ្ឋបាលរបស់ខុទ្ទកាល័យប្រធានាធិបតី, អង្គភាពគ្រប់គ្រងវិបត្តិជាតិ, ខុទ្ទកាល័យនាយករដ្ឋមន្ត្រី, ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ រួមទាំង ការិយាល័យរដ្ឋអាជ្ញានៃតុលាការកំពូល, ភ្នាក់ងារនគរបាល និងភ្នាក់ងារ​ពន្លត់អគិ្គភ័យ,​ រដ្ឋបាលសាលារដ្ឋធានីសេអ៊ូល និងរដ្ឋបាលខណ្ឌ Yongsan ក៏នឹងប្រឈមការស៊ើបអង្កេតផងដែរ។ ប៉ុន្តែ ដោយសារការខ្វែងគំនិតគ្នាលើវិសាលភាព​នៃការ​ស៊ើប​អង្កេត។ គណបក្សនយោបាយទាំងនោះ បានសម្រេចកោះហៅតែមន្ត្រីរដ្ឋអាជ្ញា មួយចំនួនប៉ុណ្ណោះ ដែលទទួលបន្ទុកលើឧក្រិដ្ឋកម្មគ្រឿងញៀន ដែលត្រូវបានគេចាត់​ទុក​ថា ជាផ្នែកនៃដើមហេតុធ្វើឱ្យនគរបាលមិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងហ្វូងមនុស្សទាំងនោះនៅថ្ងៃកើតគ្រោះថ្នាក់។

http://ព័ត៌មានសភាអន្តរជាតិ ២៥-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20221124001751315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`