logo logo
banner1
សភាជប៉ុនអនុម័តយន្តការការពារសាច់គោដែលត្រូវពិនិត្យមើល ឡើងវិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជប៉ុន-អាមេរិក
 

សភាជប៉ុនអនុម័តយន្តការការពារសាច់គោដែលត្រូវត្រួតពិនិត្យមើលឡើងវិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជប៉ុន-សហរដ្ឋអាមេរិក

សភាជាន់ខ្ពស់ជប៉ុន បានអនុម័តវិសោធនកម្មលើពិធីសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន និងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងយន្តការការពារសាច់គោ ក្រោមកិច្ចព្រម​ព្រៀង​​​ពាណិជ្ជកម្មជប៉ុន-សហរដ្ឋអាមេរិក ដែល សភាជប៉ុន ទើបបានបញ្ចប់ដំណើរការកិច្ចព្រមព្រៀងនេះជាលើកចុងក្រោយ។ នៅពេលចាប់ផ្តើមអនុវត្តន៍ កិច្ចព្រមព្រៀង​ដែលត្រូវត្រួតពិនិត្យឡើងវិញនេះ នឹងធ្វើវិសោធនកម្មលើកម្រិតសំខាន់ៗនៃការការពារសាច់គោ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជ​កម្មជប៉ុន-សហរដ្ឋអាមេរិកថ្មីមួយ, យន្តការការ​ការពារ​សាច់គោសំខាន់ ៣ ដែល នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំចេញ ដើម្បីឆ្លើយតបទៅនឹងកំនើននៃតម្រូវការរបស់ប្រទេស ជប៉ុនសម្រាប់ សាច់គោដែលមានគុណភាព​ខ្ពស់ និងលុបបំបាត់ភាពស្រពិចស្រពិល ដែលជប៉ុនគ្រោងដាក់ចេញតារាង ពន្ធគយខ្ពស់ជាងនេះនៅពេលអនាគត។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Koji Tomita ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២៕

https://www.hpj.com/livestock/japan-s-diet-approves-revised-beef-safeguard-mechanism-under-us-japan-trade-agreement/article_e8ccbfce-6b6b-11ed-897e-277d76536ee7.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`