លោក Li Zhanshu ប្រធានសភាប្រជាជនចិន
កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនចិន (NPC) បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន មានឆន្ទៈក្នុងការលើកកម្ពស់ការផ្លាស់ប្តូរសភាជាមិត្តនៅកម្រិត ផ្សេងៗ និងតាមរយៈបណ្តាញជាច្រើនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក Li បានថ្លែង សុន្ទរកថាជាវីដេអូក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ តបតាមការអញ្ជើញរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាត AIPA លើកទី៤៣។ ដោយកត់សម្គាល់ ថាឆ្នាំនេះជាខួបលើកទី៥៥ នៃអាស៊ាន និងខួបលើកទី៤៥ នៃ AIPA លោក Li បានមានប្រសាសន៍ថា ប្រទេសចិន រីករាយនឹងសមិទ្ធផលនៃការកសាងសហគមន៍របស់អាស៊ាន និងការអភិវឌ្ឍន៍នៃ AIPA។ លោក Li បានមាន ប្រសាសន៍បន្តទៀតថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំចិន និងបណ្តាប្រទេសអាស៊ាន ការអភិវឌ្ឍ ទំនាក់ទំនងរវាងចិន-អាស៊ានបានឈានចូលផ្លូវមួយដ៏ឆាប់រហ័ស ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-អាស៊ានបានឈានទៅដល់ការចាប់ផ្តើមដ៏ល្អ….៕
https://english.news.cn/20221124/f4d2f928278c4208a497cac27aaa9989/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម